ជំនួយស្បៀងអាហារសហរដ្ឋអាមេរិកសម្រាប់តំបន់ទីក្រេ ត្រូវបានចោរលួចនៅប្រទេសអេត្យូពី

2024/10/19 03:32:21 am        43

នៅរសៀលក្តៅហួតហែងនាខែមីនាឆ្នាំមុន កម្មករជំនួយអាមេរិកម្នាក់ បានអង្គុយនៅលើជើងម៉ា ស្ថិតក្នុងទីក្រុង Sheraro នៃតំបន់ទីក្រេប្រទេសអេត្យូពីដែលញាំញីដោយសារភ្លើងសង្រ្គាម ផឹកកាហ្វេ ពេលដែលរថយន្តធំពណ៌ក្រហមដឹកបាវគ្រាប់ធុញ្ញជាតិ ធ្វើដំណើរឆ្លងកាត់ ។

បាវគ្រាប់ធុញ្ញជាតិ មានបោះត្រា USAID ដែលជាពាក្យកាត់សម្រាប់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក និងជាអ្នកបរិច្ចាគជំនួយស្បៀងអាហារធំបំផុតរបស់ពិភពលោក ។

គ្រាប់ធុញ្ញជាតិទាំងនេះ ត្រូវបានផ្តល់ជូនដើម្បីជួយមនុស្សរាប់លាននាក់នៅតំបន់ទីក្រេ ដែលពឹងផ្អែកលើការបរិច្ចាគស្បៀងអាហារដើម្បីរស់រាន ។

ប៉ុន្តែផ្ទុយទៅវិញ រថយន្តធំពណ៌ក្រហមដែលត្រូវធ្វើដំណើរទៅកាន់គោលដៅដែលជាជំរំមានមនុស្សស្រេកឃ្លាននោះ បែរជាធ្វើដំណើរខុសទិសដៅទៅវិញ ។ កម្មករជំនួយ USAID ចូលរួមដោយសហការីជាច្រើននាក់ទៀត បានសម្រេចចិត្តដេញតាម ។

ក្រុមមន្រ្តី USAID និយាយថា ក្រោយមកទើបពួកគេដឹងថា គ្រាប់ធុញ្ញជាតិរាប់ពាន់តោនទាំងនេះ ត្រូវបានបង្វែរទិសដៅទៅកាន់រោងម៉ាស៊ីនកិនស្រូវពាណិជ្ជកម្ម និងទីផ្សារនៅទូទាំងប្រទេសអេត្យូពី ។

ការរកឃើញដោយចៃដន្យនេះ បានធ្វើឲ្យទីភ្នាក់ងារ USAID មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពួកគេបានប្រកាសឲ្យដឹងពីគម្រោងចោទប្រកាន់នេះ នៅខែឧសភា ឆ្នាំ ២០២៣ ហើយនិងបានបើកការស៊ើបអង្កេតចំពោះករណីមួយនេះ ។

កម្មវិធីស្បៀងអាហារពិភពលោកអង្គការសហប្រជាជាតិ(UN) ដែលជាអ្នកដៃគូសំខាន់របស់ USAID និងជាអ្នកចែកចាយជំនួយស្បៀងអាហារធំ ក្នុងការចិញ្ចឹមពលរដ្ឋអត់ឃ្លាននៅប្រទេសអេត្យូពី និងនៅលើសកលលោក និយាយផងដែរថា ពួកគេនឹងបើកការស៊ើបអង្កេតលើករណីចោទប្រកាន់មួយនេះ ។

ទីភ្នាក់ងារជំនួយយក្សមួយនេះ បានផ្អាកការចែកចាយជំនួយស្បៀងអាហារនៅទូទាំងប្រទេសអេត្យូពី ស្របពេលដែលពួកគេពិនិត្យបញ្ហាខាងលើ ជាហេតុធ្វើឲ្យអាក់ខានការផ្គត់ផ្គង់ជំនួយដល់មនុស្សអត់ឃ្លានរាប់លាននាក់អស់រយៈពេល ៥ខែ ។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ ពួកគេនៅមិនទាន់ចេញការរកឃើញរបស់ពួកគេ ឬកំណត់ឈ្មោះជនសង្ស័យនោះឡើយ ។

ស្របពេលដែលចំនួនបាត់បង់សរុបនៃគ្រាប់ធុញ្ញជាតិពុំត្រូវបានដឹងនោះ មន្រ្តីមួយរូបនៅតំបន់ទីក្រេ និយាយថា ស្រូវសាលីជាង ៧ពាន់តោនដែលត្រូវបានលួចយកទៅ ល្មមគ្រប់គ្រាន់អាចចិញ្ចឹមមនុស្ស ៤៥ម៉ឺននាក់ ក្នុង ១ខែ ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm