កិច្ចជំនួបប្រជុំស្តីអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាមួយដៃគូវិនិយោគថៃ

2024/10/19 04:37:54 am        76

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយលោក Pisit Wannavithayapa នាយកប្រតិបត្តិក្រុមហ៊ុន PCL Holding Company Limited ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល, នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ។

​ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍និងថ្លែងអំណរគុណដល់ក្រុមហ៊ុន PCL Holding Company Limited ដែលបានគាំទ្រមន្ទីរពេទ្យកាល់ម៉ែត ជាពិសេសលើផ្នែកប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងមន្ទីរពិសោធន៍ (Laboratory Information System) ដែលអាចជួយសម្រួលបន្ទុកការងារ និងពន្លឿនលទ្ធផលមន្ទីរពិសោធន៍ បានយ៉ាងជោគជ័យនាពេលកន្លងមក។ លោក Pisit Wannavithayapa នាយកប្រតិបត្តិក្រុមហ៊ុន PCL Holding Company Limited បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ថា ក្រុមហ៊ុន រីករាយដែលមានឱកាសចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការគាំទ្រធ្វើបរិវត្តកម្មឌីជីថលផ្នែកសុខភាព ដែលអាចជួយលើកកម្ពស់សមត្ថភាព និងគុណភាពមន្ទីរពិសោធន៍ ព្រមទាំងអាចពន្លឿនពេលវេលាទទួលលទ្ធផលបានយ៉ាងរហ័ស សម្រួលដល់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ បានទាន់ពេលវេលា។

អង្គប្រជុំបានពិនិត្យ និងពិភាក្សា អំពីលទ្ធភាពពង្រីក ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងមន្ទីរពិសោធន៍ (Laboratory Information System) ទៅកាន់មន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យតំបន់បន្ថែមទៀត ព្រមទាំងពិភាក្សាលើគម្រោងកិច្ចសហប្រតិបត្តិការលើគម្រោងមួយចំនួនដូចជា៖ Prenatal Screening Solution (Genetic disorder) ស្វែងរកជំងឺ Down Syndroms តាំងពីទារកនៅក្នុងផ្ទៃ Thalassemia screening

IEM: Inborn errormetabolism screening ដើម្បីកំណត់ភាពមិនប្រក្រតីនៃការផលិត enzyme ដែលបណ្តាលមកពីការបម្រែបម្រួលហ្សែន។ ការធ្វើ screening នេះអាចជួយកាត់បន្ថយអត្រាមរណភាពកុមារ ដោយយើងអាចរកមូលហេតុឃើញទាន់ពេលវេលា និងព្យាបាលបានទាន់ពេលវេលា។ ការស្រាវជ្រាវរកមេរោគ HPV ដែលអាចបង្កជំងឺមហារីមាត់ស្បូន គម្រោងស្រាវជ្រាវ Sepsis solution តាមរយៈការពង្រីកសមត្ថភាពរបស់ម៉ាស៊ីន Hemogram អាចសម្គាល់បានជាមុនថាតើអ្នកជំងឺណាដែលអាចមានការវិវឌ្ឍទៅជា ការបង្ករោគធ្ងន់ធ្ងរ (Severe Sepsis) បាន។ គម្រោងនេះ អាចកាត់បន្ថយអត្រាស្លាប់ និងរយៈពេលសម្រាកពេទ្យបានច្រើន។

ឯកឧត្តមសាស្ត្រចារ្យរដ្ឋមន្ត្រី បានគាំទ្រជាគោលការណ៍ និងលើកទឹកចិត្តក្រុមហ៊ុនពិភាក្សាលម្អិតជាលក្ខណៈបច្ចេកទេស ជាមួយអង្គភាពជំនាញ នៃក្រសួងសុខាភិបាល និងជាមួយមន្ទីរពេទ្យគោលដៅ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន ស្របតាមតម្រូវការជាក់ស្តែងរបស់មន្ទីរពេទ្យនីមួយៗ ស្របតាមផែនការអាទិភាពវិស័យសុខាភិបាល៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm