UN សម្ដែង​ការ​កោតសរសើរ​ ចំពោះ​កម្ពុជា​ដែល​បាន​លើកកម្ពស់​សិទ្ធិ​ទទួល​បាន​បរិស្ថាន​ស្អាត

2021/04/27 09:59:58 am        25

​​ភ្នំពេញ៖ លោក ដេវីដ ប៉ូ​យ​ដ៍ David.Boyd អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​បរិស្ថាន បាន​សម្តែង​ការ​កោតសរសើរ​កម្ពុជា ដែល​បាន​លើកកម្ពស់​សិទ្ធិ​ទទួល​បាន​បរិស្ថាន​ស្អាត មាន​សុវត្ថិភាព និង​អនាម័យ និង​ប្រកបដោយ​ចរី​ភាព ដែល​នេះ​ជា​គំរូ​ជំរុញ​ឲ្យ​ប្រទេស​ដ៏​ទៃ​ដោះស្រាយ​វិបត្តិ​បរិស្ថាន​ពិភពលោក​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​។​


​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ស្ថាន​បេសកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​ចុះ​ថ្ងៃទី​២៧ ខែតុលា​ម្សិលមិញ​នេះ ក្នុង​កិច្ច​សន្ទនា​អន្តរ​កម្ម​របស់​គណៈកម្មាធិការ​ទី​៣​ នៃ​សម័យប្រជុំ​លើក​ទី​៧៥​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​សិទ្ធិមនុស្ស និង​បរិស្ថាន លោក ដេវីដ ប៉ូ​យ​ដ៍ បាន​លើក​សរសើរ​រដ្ឋ សមាជិក​អង្គ​សហប្រជាជាតិ រួម​ទាំង​កម្ពុជា​ផង ចំពោះ​ការ​ចាត់វិធានការ​លើក​កម្ពស់​សិទ្ធិ​ទទួលបាន​បរិស្ថាន​ស្អាត មាន​សុវត្ថិភាព មាន​អនាម័យ និង​ប្រកបដោយ​ចីរភាព ក្នុងនោះ លោក ដេវីដ ប៉ូ​យ​ដ៍ បាន​បន្តថា ​​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ផ្តល់​ជា​គំរូ ដែល​ជា​ការជំរុញ​ឲ្យ​ប្រទេស​ដ៏ទៃ​ទៀត​ដោះស្រាយ​វិបត្តិ​បរិស្ថាន​ពិភពលោក​។​


​​​អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​សិទ្ធិមនុស្ស និង​បរិស្ថាន រូបនេះ​បាន​បញ្ជាក់ថា អង្គការសហប្រជាជាតិ​ បានដាក់​ប​ញ្ជូ​ល​គំរូ​របស់​កម្ពុជា​ទៅក្នុង​ឧបសម្ពន្ធ ​នៃ​របាយការណ៍​ពិសេស​ស្តីពី​បញ្ហា​នៃ​កាតព្វកិច្ច​សិទ្ធិមនុស្ស ពាក់ព័ន្ធ​ដល់​ការរីករាយ​ក្នុងការ​ទទួលបាន​បរិ​ស្ថាន​ស្អាត មាន​សុវត្ថិភាព មាន​អនាម័យ និង​ប្រកបដោយ​ចិរភាព​។


​ជាមួយគ្នា​នេះ អ្នករាយការណ៍​ពិសេស រូប​នេះ​បាន​បញ្ជាក់​ទៀតថា កម្ពុជា​បាន​អនុលោម​តាម​កំណែទម្រង់​អភិបាលកិច្ច​បរិស្ថាន​ស​ម្រា​ប់​កម្មវិធី​ការអភិវឌ្ឍ​ប្រកបដោយ​ចិរភាព រួមមាន តំបន់​ព្រៃឈើ​មួយ​ចំនួនធំ​ត្រូវបាន​ដាក់​ជា​តំបន់​ការពារ ហើយ​តំបន់​សម្រាប់​អភិរក្ស​ជីវចម្រុះ​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន ខណៈ​ប្រព័ន្ធ​តំបន់​ការពារ​របស់​កម្ពុ​ជានា​ពេលបច្ចុប្បន្ន​គ្របដណ្តប់​លើ​ផ្ទៃដី​៣៩​ភាគរយ​នៃ​ផ្ទៃ​ប្រទេស​។​


​​នៅ​ក្នុង​បទ​អន្តរាគមន៍​ នៃ​កិច្ច​សន្ទនា​ខាង​លើនេះ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ បាន​គូសបញ្ជាក់​ថា កម្ពុជា​ជា​អ្នកគាំទ្រ​ពេញទំហឹង​ចំពោះ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី និង​បាន​ប្ដេជ្ញា​យ៉ាង​មុតមាំ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​បរិស្ថាន​អន្តរជាតិ​នានា រួមទាំង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្តីពី​បរិស្ថាន ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ការការបារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ព្រមទាំង​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ជីវភាព​រស់នៅ​រប​ស់​ប្រជាជន​កម្ពុជា​។​


​​​ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ បាន​បន្ថែមថា ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចិរភាព ​គឺជា​សមាសភាព​ចម្បង​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ដោយ​កម្ពុជា​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​អង្គការសហប្រជាជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​អនុវត្ត​បណ្តា​វិធានការ​ដោះស្រាយ ដែល​រក្សា​ធនធានធម្មជាតិ​របស់​ខ្លួន ក្នុង​គោលដៅ​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​ប្រជាជន​កម្ពុជា​ទាំងអស់ ជាពិសេស​ដល់​ប្រជាជន​ទទួលរង​គ្រោះ​៕ ​


អត្ថបទ​៖ សេក ឧ​ត្ត​ម​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm