NOCC បន្ត​បើក​វគ្គ​សាមគ្គី​អូឡាំពិក​ស្ដីពី​រដ្ឋបាល​កីឡា​នៅ​ខេត្ត​កែប​

2021/10/12 05:20:24 pm        106

​​អូឡាំពិក​៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​បន្ត​រៀបចំ​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិកស្តីពី​រដ្ឋបាល​កីឡាជា​លើក​ទី​៣ ប្រចាំឆ្នាំ​២០២១ នៅ​ខេត្ត​កែបចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ Zoom។​ ​លោក ឯម ហៀ​ង ប្រធាន​គណៈ​គ្រប់គ្រង​វគ្គបាន​ឲ្យ​ដឹងថា គ្រូឧទ្ទេស​ប្រចាំ​វគ្គ​នេះគឺមាន ៣​រូប​ដដែលរួមមាន​លោក​ព្រឹទ្ធបុរស​វេជ្ជបណ្ឌិត សុខ សារឿន ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ​កីឡា អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក បឹង គឹម​តោ ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា សិស្ស​-​និស្សិត​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ NOCC។​

​លោក​បន្ដថា វគ្គ​រដ្ឋបាល​កីឡា​នេះផ្តោត​សំខាន់​ខ្លឹមសារ​វេជ្ជសាស្ត្រ​កីឡា ការធ្វើការ​ជាមួយ​អ្នកស្ម័គ្រចិត្ត រៀបចំ​ព្រឹត្តិការណ៍ រៀបចំ​អង្គប្រជុំ ទំនាក់ទំនង ស្ត្រី និង​កីឡា ប្រវត្តិ​ចលនា​អូឡាំពិក និង​រចនាសម្ព័ន្ធ អង្គការ​សាមគ្គី​អូឡាំពិក ការលេង​ដោយ​យុត្តិធម៌ ភាពជា​អ្នកដឹកនាំ ផែនការ​កម្មវិធី​ហ្វឹកហាត់​កីឡា និង​ផែនការ​ធ្វើដំណើរ​របស់​គណៈប្រតិភូ ពិសេស​គឺ​ការបញ្ជ្រាប​នូវ​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន ធ្លាប់​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា តាមរយៈ​ការ​ចែករំលែក​ចំណេះដឹង​ពី​គ្រូឧទ្ទេសក្នុង​វគ្គ​នេះ នឹងធ្វើ​ឲ្យ​សិក្ខាកាមដែល​ជា​គ្រូ​កីឡា មន្ត្រី​កីឡា​ទាំងអស់នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន ដើម្បី​ជួយ​ជំរុញ​ឲ្យ​វិស័យ​កីឡា​តាម​បណ្ដា​ខេត្ត​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ជាពិសេស​គឺ​គោលដៅ​រួមគ្នា​អភិវឌ្ឍ​ឆ្ពោះ​ទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នា​ឆ្នាំ​២០២៣។​

​គួរ​ដឹង​ថា នេះ​គឺជា​លើក​ទី​៣ ហើយដែល NOCC បាន​រៀប​ចំ​វគ្គ​សាមគ្គី​អូឡាំពិកស្ដីពី​រដ្ឋបាល​កីឡា​នេះ​ឡើងក្នុង​ឆ្នាំ​២០២១ ដោយ​ទទួល​បាន​ការឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ​សាមគ្គី​អូឡាំពិក និង​មាន​កិច្ចសហការ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា។ ចំពោះ​ការរៀបចំ ២​លើក​កន្លងមក​បាន​ធ្វើ​នៅ​ភ្នំពេញ និង​ខេត្ត​តាកែវ ខណៈ​ខេត្ត​ចុងក្រោយដែល NOCC គ្រោង​រៀបចំ​វគ្គ​នេះគឺ​នឹង​ធ្វើឡើង​នៅ​ខេត្ត​រតនគិរី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ឯម ហៀ​ង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm