ក្រុមហាម៉ាស ទំនងជានឹងតែងតាំងមេដឹកនាំថ្មីពីខាងក្រៅតំបន់ហ្កាហ្សា បន្ទាប់ពីការស្លាប់របស់លោក Sinwar

2024/10/19 05:02:28 pm        46

ក្រុមអ្នកជំនាញនិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ទំនងជានឹងដាក់ជំនួស Yahya Sinwar ដោយមេដឹកនាំនយោបាយថ្មីដែលមានមូលដ្ឋាននៅខាងក្រៅតំបន់ហ្កាហ្សា ខណៈបងប្អូនប្រុសរបស់លោកគឺលោក Mohammad Sinwar ត្រូវបានគេរំពឹងថានឹងកាន់តួនាទីកាន់តែធំក្នុងការដឹកនាំសង្រ្គាមប្រឆាំងអ៊ីស្រាអែល។

នៅក្នុងកិច្ចពិភាក្សាអំពីអ្នកដឹកនាំរបស់ខ្លួន ក្រុមហាម៉ាសត្រូវពិចារណា មិនត្រឹមតែអ្នកគាំទ្រដ៏សំខាន់របស់ខ្លួនគឺអ៊ីរ៉ង់ប៉ុណ្ណោះទេ ថែមទាំងក៏ជាផលប្រយោជន៍របស់រដ្ឋឈូងសមុទ្រកាតាផងដែរ ជាទីតាំងដល់ប្រធានការិយាល័យនយោបាយបច្ចុប្បន្នស្នាក់នៅ។

លោក Sinwar ដែលជាមេគំនិតនៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានបញ្ឆេះសង្រ្គាមនៅតំបន់ហ្កាហ្សាដ៏បង្ហូរឈាម ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងកាលពីថ្ងៃពុធសប្តាហ៍នេះ ជាលើកទីពីរក្នុងរយៈពេលមិនដល់បីខែនោះទេ ដែលក្រុមហាម៉ាស បានបាត់បង់មេដឹកនាំជាន់ខ្ពស់របស់ខ្លួន។

នៅពេលដែល លោក Sinwar ត្រូវបានដាក់ជំនួស នោះនឹងត្រូវបានដាក់បញ្ចូលទាំងការដឹកនាំផ្នែកយោធា និងនយោបាយនៅតំបន់ហ្កាហ្សា ប៉ុន្តែវាមិនទំនងកើតឡើងនៅក្នុងអំឡុងពេលនេះទេ។ 

បន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមរបស់អ៊ីស្រាអែលរយៈពេលជាងមួយឆ្នាំ ដែលបានវាយលុកលើក្រុមហាម៉ាស សម្លាប់អ្នកប្រយុទ្ធរបស់ក្រុមនេះរាប់ពាន់នាក់ និងបានកម្ចាត់មន្ត្រីជាន់ខ្ពស់ទាំងក្នុង និងក្រៅតំបន់ហ្កាហ្សា វានៅមិនច្បាស់នោះទេថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នឹងលេចចេញពីការវាយប្រហារចុងក្រោយនេះ ឬយ៉ាងណា។

លោក Khalil Al-Hayya អនុប្រធានរបស់លោក Sinwar ដែលត្រូវបានគេមើលឃើញថាជាអ្នកបន្តតំណែងដ៏មានសក្តានុពលនោះ បានដាក់ការកត់ត្រាដ៏ខ្លាំងក្លាកាលពីថ្ងៃសុក្រ ដោយនិយាយថា ចំណាប់ខ្មាំងអ៊ីស្រាអែលនឹងមិនត្រូវបានបញ្ជូនត្រឡប់ទៅវិញឡើយ រហូតដល់កងទ័ពអ៊ីស្រាអែល ដកខ្លួនចេញពីតំបន់ហ្កាហ្សា ហើយសង្គ្រាមបញ្ចប់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        152
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm