សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តសាខាខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក រិន សាគរ ប្រធានសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត និងក្រុមការងារ បាននាំយកនូវសម្ភារៈគ្រឿងឧបភោគបរិភោគ ដើម្បីផ្តល់ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពជួបការលំបាក ស្ថិតនៅចំណុចភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោក រិន សាគរ ប្រធានសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត បានលើកឡើងថា ការជួយគ្នាក្នុងគ្រាលំបាកគឺជាវប្បធម៌ចែករំលែកមួយ ដ៏ប្រសើរដើម្បីពួកគាត់អាចបន្តជីវិត និងមានជីវភាពធូរស្រាលមួយកម្រិត ដើម្បីដោះទាល់ផងដែរ។
លោកប្រធាន បានបន្តថា សមាគមជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ពីបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដែលជួបការលំបាកក្នុងជីវភាព ទោះបីអំណោយដែលផ្តល់ជូនតិចក្តីច្រើនក្តី តែវាជាទឹកចិត្តក្នុងការចែករំលែកមួយដ៏ប្រសើរ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយកាតខ្វះខាតរបស់ប្រជាពលរដ្ឋមួយចំនួនតូច។ អំណោយដែលចែកជូននៅពេលនេះ រួមមាន៖ អង្ករ៥០គីឡូ មី ប៊ីចេញ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិការមួយចំនួនផងដែរ៕



