ក្រុមអ្នកតវ៉ាសាសនាស៊ីក អំពាវនាវឱ្យបិទស្ថានកុងស៊ុលឥណ្ឌា នៅក្នុងប្រទេសកាណាដា

2024/10/19 05:23:54 pm        35

មនុស្សជាង៣០នាក់ បានមកប្រមូលផ្តុំគ្នា កាលពីថ្ងៃសុក្រ ដើម្បីតវ៉ានៅខាងក្រៅស្ថានកុងស៊ុលឥណ្ឌានៅទីក្រុង Toronto ប្រទេសកាណាដា។ លោក Kuljeet Singh អ្នកនាំពាក្យរបស់ក្រុមអ្នកកាន់សាសនាស៊ីកដើម្បីយុត្តិធម៌ បានអំពាវនាវឱ្យប្រទេសកាណាដា បិទស្ថានកុងស៊ុលឥណ្ឌា នៅក្នុងប្រទេសនេះ។ លោក Singh បាននិយាយថា យើងជឿថា ឥណ្ឌានៅតែជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ប្រទេសកាណាដា និងសេរីភាពនៃការបញ្ចេញមតិរបស់ប្រទេសកាណាដា។

សាសនាស៊ីក នៅក្នុងប្រទេសកាណាដា បានស្ថិតក្នុងចំណាប់អារម្មណ៍ចាប់តាំងពីនាយករដ្ឋមន្ត្រី លោក Justin Trudeau កាលពីឆ្នាំមុន បានចោទប្រកាន់រដ្ឋាភិបាលឥណ្ឌាថា មានជាប់ពាក់ព័ន្ធកាលពីថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៣ ក្នុងករណីឃាតកម្មលើ លោក Hardeep Singh Nijjar មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីកនៅក្នុងប្រទេសកាណាដា និងមិត្តភ័ក្ររបស់ លោក Moninder Singh ដែលត្រូវបានសម្លាប់នៅក្នុងតំបន់ Surrey ។

រដ្ឋាភិបាលឥណ្ឌា បានបដិសេធការជាប់ពាក់ព័ន្ធទៅនឹងការសម្លាប់លោក Nijjar ហើយប្រទេសឥណ្ឌា បានចោទប្រកាន់ប្រទេសកាណាដា ថា បានផ្តល់ទីសុវត្ថិភាពសម្រាប់ក្រុមផ្តាច់ខ្លួនសាសនាស៊ីក។

ប្រទេសកាណាដា បាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួនបានបណ្តេញអ្នកការទូតឥណ្ឌាចំនួនប្រាំមួយរូប ដោយភ្ជាប់ការជាប់ពាក់ព័ន្ធរបស់ពួកគេទៅនឹងការសម្លាប់លោក Nijjar និងចោទប្រកាន់កិច្ចខិតខំដើម្បីកំណត់គោលដៅអ្នកប្រឆាំងឥណ្ឌា នៅក្នុងប្រទេសកាណាដា តាមរយៈការសម្លាប់ ការជំរិតទារប្រាក់ ការប្រើប្រាស់ឧក្រិដ្ឋកម្មរៀបចំទុក និងការប្រមូលព័ត៌មានសម្ងាត់។

ជាមួយគ្នានេះ ឥណ្ឌាបានសងសឹកវិញដោយបញ្ជាឱ្យបណ្ដេញចេញអ្នកការទូតកាណាដា៦នាក់ ដូចគ្នា ហើយបានចាត់ទុកការចោទប្រកាន់នេះថាជារឿងមិនត្រឹមត្រូវ និងមានហេតុផលនយោបាយ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm