ក្រសួងការពារជាតិរុស្ស៊ីនិយាយថា រុស្ស៊ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹកសង្រ្គាម៩៥នាក់

2024/10/19 10:39:55 am        108

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកសង្រ្គាមចំនួន៩៥នាក់កាលពីថ្ងៃសុក្រ នៅក្នុងកិច្ចព្រមព្រៀងមួយបានបញ្ចប់ដោយមានជំនួយពីប្រទេសអារ៉ាប់រួម ដែលមានតួនាទីជាអ្នកសម្របសម្រួល។

ក្រសួង នៅក្នុងការបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram បាននិយាយថា សមាជិកក្រុមរបស់រុស្ស៊ីដែលវិលត្រឡប់ទៅវិញ កំពុងទទួលការពិនិត្យសុខភាពនៅប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ី ក្នុងសង្គ្រាមជាង២ឆ្នាំកន្លះ កន្លងទៅនេះ។

វីដេអូដែលផ្សព្វផ្សាយដោយក្រសួងការពារជាតិរុស្សី បង្ហាញសមាជិកក្រុមចូលក្នុងរថយន្តក្រុង ដោយ សមាជិកមិនបង្ហាញអត្តសញ្ញាណម្នាក់បាននិយាយថា «អារម្មណ៍របស់លោកត្រេកអរលើសលប់»។ 

វីដេអូដែលបានចេញផ្សាយដោយអ្នកតាមដានអ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី១៩ ខែតុលានេះ បានបង្ហាញឈ្លើយសឹកសង្គ្រាម បានជួបជុំគ្នាជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេបន្ទាប់ពីអ៊ុយក្រែននិងរុស្ស៊ីបាននិយាយថាពួកគេបានដោះដូរសមាជិកបម្រើសេវាចំនួន៩៥នាក់។

ក្រុមឯកជនមួយរបស់រុស្ស៊ីថា ភាគច្រើននៃអ្នកដែលត្រូវត្រឡប់ទៅវិញ ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Kursk ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែន បានចាប់ផ្តើមការវាយលុក កាលពីខែសីហា។

កងកម្លាំងទាំងនោះ ស្ថិតក្នុងទីក្រុង Kursk ទោះបីជាយោធារុស្ស៊ីនិយាយថា កងកម្លាំងរបស់ខ្លួន វាយដណ្តើមយកបានទឹកដីមួយចំនួនក៏ដោយ។ ការដោះដូរលើកចុងក្រោយ មានអ្នកទោស១០៣នាក់ មកពីភាគីទាំងសងខាង ដែលបានធ្វើឡើងកាលពី ខែកញ្ញា កន្លងទៅនេះ។

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am