សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែបន្ដក្រើនរំលឹកអំពីតម្លៃនៃសុខសន្តិភាព ខណៈសន្តិភាពនេះហើយ គឺជាគន្លឹះនៃការអភិវឌ្ឍ និងជាសេចក្តីសុខរបស់មនុស្សមនុស្សជាតិគ្រប់រូប ហើយសម្តេចធិបតី នៅតែបន្តអំពាវនាវឲ្យរួមគ្នាថែរក្សានូវសុខសន្តិភាពនេះ ឲ្យខាងតែបាន។
ក្នុងឱកាសអញ្ជើញចូលរួមពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា២៥ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សង្រ្គាមអាចឆេះបានយ៉ាងលឿន និងងាយស្រួលបំផុត ប៉ុន្តែការបញ្ចប់សង្រ្គាម និងការកសាងសន្តិភាពគឺវាត្រូវការពេលវេលាយូរណាស់ ដូច្នេះបងប្អូនទាំងអស់ជាពិសេស យុវជន យុវនារី មិនថានៅកម្ពុជា ក៏ដូចជាពិភពលោកនោះទេ គប្បីត្រូវយល់ដឹងអំពីតម្លៃពិតនៃសន្តិភាព និង ត្រូវស្គាល់អំពីគ្រោះថ្នាក់នៃសង្រ្គាម ស្គាល់ពីការឈឺចាប់នៃការបាត់បង់មនុស្សជាទីស្រលាញ់ របស់ខ្លួន និង បណ្តុះឆន្ទៈចូលរួមចំណែកនៅក្នុងការការពារសន្តិភាព ដែលមានស្រាប់ បញ្ចប់សង្រ្គាមដែលកំពុងឆាប់ឆេះ ដើម្បីមនុស្សជាតិ។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ពាក្យ«សន្តិភាព»នេះ ត្រូវតែទន្ទិញ ឬនិយាយហើយនិយាយទៀតមិនថា កាលៈទេសៈណានោះទេ ដោយសម្តេច បានអះអាងទៀតថា មានតែសន្តិភាពទេ ដែលបានជួយជំរុញនូវសុបិន្តអាក្រក់ដែលកុំឲ្យវាមកក្បែរយើង ទោះបីយើងដេកលក់ក៏ដោយនោះ។
សម្តេច បានបន្ថែមទៀតថា ដរាបណាប្រទេសមានសង្រ្គាមគឺយុវជនទាំងអស់នឹងគ្មាន ឱកាសធ្វើអ្វីផ្សេងទៀតក្រៅពីកាន់កាំភ្លើងនោះទេ ហើយមួយវិញទៀត សង្រ្គាមនេះមិនស្គាល់មនុស្ស និងមិន ស្គាល់អ្វីៗទាំងអស់ កុំថាឡើយអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមនោះ៕
អត្ថបទបាន ចក់