ដោយស្លៀកពាក់ពណ៌ស មនុស្សរាប់រយនាក់បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវក្នុងទីក្រុង Chilpancingo ប្រទេសម៉ិកស៊ិក ដោយស្រែកថា «គ្មានអំពើហិង្សាតទៅទៀតទេ»។ នៅក្នុងការវាយប្រហារនៃឃាតកម្មដ៏ឃោឃៅលើអភិបាលក្រុងរបស់ពួកគេ គឺលោក Alejandro Arcos ប្រជាជនបាននិយាយថាពួកគេមិនសប្បាយចិត្តចំពោះស្ថានភាពបែបនេះឡើយ។ ក្រុមបាតុករនិយាយថា អំពើហិង្សាកំពុងទាញជីវិតរបស់ពួកគេចេញពីទីក្រុង។ នៅក្នុងរដ្ឋធានី Sinaloa ជម្លោះកំពុងកើតឡើងរវាងក្រុមឧក្រិដ្ឋជន ដែលបានសម្លាប់មនុស្សជាង ២៣០នាក់។
នៅថ្ងៃដែលប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) ចូលកាន់តំណែង ទាហានបានសម្លាប់ជនអន្តោប្រវសេន៍ចំនួន៦ នាក់នៅរដ្ឋ Chiapas ភាគខាងត្បូង។ ក្រសួងការពារជាតិ បាននិយាយថា ពួកគេច្រឡំរថយន្តរបស់ជនអន្តោប្រវេសន៍ ថាត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋកម្មរៀបចំទុក ហើយកាលពីថ្ងៃទី១៥ ខែតុលា អភិបាលក្រុង លោក Roman Ruiz Bohorquez ត្រូវបានគេចាក់សម្លាប់នៅលំនៅឋានរបស់លោក ក្នុងសហគម មួយក្នុងរដ្ឋ Oaxaca ។
មនុស្សជាច្រើនមានមន្ទិលសង្ស័យថាតើ លោកស្រី Sheinbaum នឹងអាចដោះស្រាយការរាលដាលនៃអំពើហិង្សា ដឹកនាំដោយក្រុមជួញដូរ ដែលបានវាយលុកប្រទេសម៉ិកស៊ិកអស់រយៈពេលជាងមួយទស្សវត្សកន្លងទៅនេះ បានដែរឬយ៉ាងណា។
លោកស្រី Sheinbaum និយាយថា «យើងនឹងកាត់បន្ថយចំនួនឧក្រិដ្ឋកម្មដែលមានផលប៉ះពាល់ខ្លាំង»។ យើងមានយុទ្ធសាស្ត្រ ហើយយើងនឹងអនុវត្ត។ យើងនឹងយកចិត្តទុកដាក់ច្រើនជាងអ្វីដែលរដ្ឋាភិបាលលោកប្រធានាធិបតី Lopez Obrador ផ្តល់ឲ្យចំពោះប្រធានបទមួយចំនួន ហើយយើងនៅតែជឿជាក់ថា សន្តិសុខ និងសន្តិភាព គឺជាលទ្ធផលនៃយុត្តិធម៌។

