សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើទៅកាន់យុវជនកាកបាទ ក្រហម ត្រូវកំណត់តម្លៃរបស់ខ្លួនឯង តាមរយៈការធ្វើអំពើល្អ ដើម្បីរក្សាបាននូវជំនឿទុកចិត្តទីពលរដ្ឋ ។
ក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តម សិក្សា២៥ ក្នុងរាជធានីភ្នំពេញ ចំនួនជិត៥ពាន់នាក់ ដែលមានវត្តមានចូលរួមពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី១៩ ខែតុ លា នេះ សម្តេចបានមានប្រសាសន៍ថា តម្លៃពិតប្រាកដរបស់កាកបាទក្រហម នៅត្រង់ការជឿទុកចិត្តពីប្រជា ពលរដ្ឋ ដែលបានឆ្លើយតបទាន់ពេលវេលាចំពោះជនរងគ្រោះ និងងាយរងគ្រោះ តាមគោលការណ៍គ្រឹះ របស់ខ្លួនដែលមិនមានការរើសអើង ឬប្រកាន់និន្នាការ ពណ៌សម្បុរ ហើយយន្តការយុវជនស្ម័គ្រចិត្តកាកបាទ ក្រហមនេះ គឺជាស្មារតីត្រឹមត្រូវ ។
សូមបញ្ជាក់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង និងជាសមាសភាគមួយ នៃបណ្តាញអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលបច្ចុប្បន្នមានជាង១៦លាននាក់នៅទូទាំងសកលលោក និងត្រូវបានចាត់ទុកជាឆ្អឹងខ្នងរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាកម្លាំងសកម្មជួរមុខក្នុងប្រតិបត្តិការមនុស្សធម៌នៅក្នុងគ្រប់កាលៈទេសៈ ៕អត្ថបទ៖ មុត សុទ្ធ