ក្រសួងថាមពលរបស់ប្រទេសគុយបា បាននិយាយថា ប្រទេសគុយបា បានដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសកាលពីថ្ងៃសុក្រ បន្ទាប់ពីរោងចក្រថាមពលដ៏សំខាន់មួយរបស់ប្រទេសដីកោះមួយនេះ មិនដំណើរ ហើយបានបណ្តាលឱ្យបណ្តាញអគ្គិសនីជាតិ ត្រូវបិទ។
រដ្ឋាភិបាលដែលគ្រប់គ្រងដោយកុម្មុយនិស្ត បានបិទសាលារៀន និងឧស្សាហកម្មមិនសំខាន់រួចហើយ និងបានឲ្យបុគ្គលិករដ្ឋភាគច្រើនត្រឡប់ទៅលំនៅឋានវិញក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីរក្សាអគ្គិសនីឱ្យនៅប្រើប្រាស់បាន ក្នុងអំឡុងពេលមានការខ្វះថាមពលប្រើប្រាស់ធ្ងន់ធ្ងរ។
រោងចក្រថាមពល Antonio Guiteras ដែលជារោងចក្រថាមពលធំបំផុត និងមានប្រសិទ្ធភាពបំផុតរបស់ប្រទេស បានលែងដំណើរការ បណ្តាលឱ្យដាច់បណ្តាញចរន្តអគ្គិសនីជាទូទៅ និងបណ្តាលឱ្យប្រជាជប្រមាណ១០លាននាក់ គ្មានថាមពលប្រើប្រាស់។
ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បាននិយាយនៅលើ បណ្តាញX.ថា ការដាច់ចរន្តអគ្គិសនីនេះ បង្ហាញពីចំណុចទាបថ្មីមួយនៅលើប្រទេសកោះមួយនេះ ជាកន្លែងដែលជីវិតកាន់តែមិនអាចទ្រាំទ្របាន ដោយអ្នកស្រុកបានទទួលរងនូវការខ្វះស្បៀង ប្រេងឥន្ធនៈ ទឹក និងថ្នាំពេទ្យ រួចទៅហើយ។

