វីដេអូដែលចេញផ្សាយដោយសេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែន នៅថ្ងៃសៅរ៍ (ទី១៩ ខែតុលា) បង្ហាញពីបុគ្គលិកជួយសង្គ្រោះ កំពុងប្រឹងប្រែងដើម្បីពន្លត់ភ្លើងដែលឆេះអគារមួយ បន្ទាប់ពីអ្វីដែលមន្ត្រីបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី នៅក្នុងសង្កាត់លំនៅឋានមួយ នៅក្នុងកំពង់ផែសមុទ្រខ្មៅ Odesa របស់ប្រទេសអ៊ុយក្រែន។
បណ្តាញ Telegram ផ្លូវការរបស់ទីក្រុងនេះ បាននិយាយថា អគារបីជាន់ បានរងការខូចខាត រួមជាមួយនឹងផ្ទះឯកជនចំនួន ១០ខ្នង ។ ពុំមានអ្នករងរបួស ត្រូវបានគេរាយការណ៍ទេ។
សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ពីទីតាំង ឬកាលបរិច្ឆេទដែលវីដេអូនេះ ត្រូវបានថតដោយនោះទេ ហើយក៏មិនមានការផ្ទៀងផ្ទាត់ដោយឯករាជ្យនៃរបាយការណ៍នេះដែរ។
ទីក្រុងOdesa និងកំពង់ផែនៅក្នុងតំបន់នេះ បានទទួលរងការវាយប្រហាររបស់រុស្ស៊ី កាន់តែខ្លាំងឡើង នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

