ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយក្រុមមេដឹកនាំនៃប្រព័ន្ធផ្សព្វផ្សាយ BRICS ថា កងទ័ពរុស្ស៊ី ប្រយុទ្ធដើម្បីទឹកដីដើមកំណើតរុស្ស៊ីគឺតំបន់- Donbass និង Novorossiya ក្នុងអំឡុងពេលកិច្ចប្រតិបត្តិការយោធាពិសេស។
ដោយអត្ថាធិប្បាយលើការកត់សម្គាល់របស់អ្នកសម្របសម្រួលការពិភាក្សាដែលថារដ្ឋលោកខាងលិច បានបោះបង់ចោលគំនិតរបស់ពួកគេរួចហើយ ដើម្បី «យកឈ្នះរុស្ស៊ីនៅលើសមរភូមិ» លោកបាននិយាយអំពី ការប្រយុទ្ធដើម្បីទឹកដីនោះ «ប៉ុន្តែការពិភាក្សាកំពុងដំណើរការអំពី«ការផ្លាស់ប្តូរទឹកដី» ជាថ្នូរនឹង «ការចូលជាសមាជិករបស់អ៊ុយក្រែនទៅក្នុងអង្គការណាតូ»។
លោក ពូទីន បានគូសបញ្ជាក់ថា៖«ទឹកដីដែលកងកម្លាំងរបស់យើង កំពុងប្រយុទ្ធគ្នានៅសមរភូមិ គឺជាទឹកដីរបស់យើង។ ទឹកដីទំាងនោះ មានដូចជាសាធារណរដ្ឋប្រជាមានិត Lugansk សាធារណរដ្ឋប្រជា មានិត Donetsk តំបន់ Zaporozhye និងតំបន់Kherson»។

