សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ការទូតសភា និងកិច្ចសហប្រតិបត្តិការសភាមានតម្លៃ កាន់តែខ្លាំងឡើងក្នុងការលើកកម្ពស់គោលការណ៍ គុណតម្លៃ និងបទដ្ឋានរបស់អាស៊ាន

2024/10/19 11:16:53 pm        491

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អាស៊ានគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ និងវិបុលភាពតំបន់។ ជាមួយគ្នានេះ សម្តេចបានស្នើឱ្យមានការពង្រឹងឯកភាព សមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ សំដៅលើកកម្ពស់អាស៊ាន ដោយយកប្រជាជនជាស្នូល។

សម្តេចប្រធានរដ្ឋសភា បានប្រសាសន៍បែបនេះ នៅក្នុងបទអន្តរាគមន៍គន្លឹះ ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងចន្ទន៌ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។     សម្តេចប្រធានរដ្ឋសភាបានលើកឡើងបន្តថា អន្តរសភាអាស៊ានដើរតួនាទីកាន់តែសំខាន់ទ្វេដង ក្នុងការលើកកម្ពស់សណ្តាប់ធ្នាប់ក្នុងតំបន់ តាមរយៈការពង្រឹង និងរួមសហការគ្នា និងការអនុវត្តគោលការណ៍និងបទដ្ឋានសំខាន់ៗរបស់អាស៊ាន ជាពិសេសគឺ គោលការណ៍អព្យាក្រឹត, បរិយាបន្ន និងបើកចំហ នៅក្នុងបរិបទដែលសកលលោកនាពេលបច្ចុប្បន្នកំពុងប្រឈមការប្រែប្រួលយ៉ាងឆាប់រហ័ស មិនអាចស្មានទុកជាមុន និងប្រកបដោយគ្រោះថ្នាក់បំផុត ។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធធ្វើឡើងក្រោមមូលបទ “តួនាទីសភាក្នុងការពង្រឹងការតភ្ជាប់និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន-The Role of Parliament in Enhancing Connectivity and Inclusive Growth of ASEAN”។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា មូលបទនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ គឺមានសារៈសំខាន់ និងសមស្របតាមពេលវេលាបំផុត ដោយផ្តោតលើតួនាទីសភាក្នុងការលើកកម្ពស់ការតភ្ជាប់ និងកំណើនរបស់អាស៊ានប្រកបដោយបរិយាបន្ន។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា “យើងត្រូវរក្សាការរួបរួម និងទំនាក់ទំនងគ្នាជិតស្និទ្ធ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃតំបន់និយម និងពហុភាគីនិយមប្រកបដោយភាពបើកចំហ និងបរិយាបន្ន ហើយពង្រឹងគោលការណ៍សំខាន់ៗ គុណតម្លៃរួម និងបទដ្ឋាននានាដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក និងលិខិតូបករណ៍ជាតិ និងអន្តរជាតិផ្សេងទៀត។ ការទូតសភា និងកិច្ចសហប្រតិបត្តិការសភាកាន់តែមានភាពសមស្រប ចាំបាច់ខ្លាំង ក្នុងការលើកកម្ពស់គោលការណ៍ គុណតម្លៃ និងបទដ្ឋានរបស់អាស៊ាន”។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ានកំពុងត្រូវបានស្តារនិងងើបឡើងវិញបានយ៉ាងល្អ ពីជំងឺរាតត្បាតកូវីដ-១៩។ ទោះជាយ៉ាងណាក្តី យើងត្រូវបន្តពង្រឹងភាពធន់ក្នុងតំបន់ តាមរយៈការខិតខំប្រឹងប្រែង និងការអភិវឌ្ឍសមត្ថភាពទាំងអស់គ្នា ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ព្រមទាំងគោលនយោបាយសេដ្ឋកិច្ចក្នុងតំបន់ផ្សេងទៀត ដើម្បីពង្រឹងការធ្វើសមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ បន្ថែមពីនេះ យើងក៏ត្រូវគិតគូរបន្ថែមអំពី សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល បញ្ហានៃការប្រែប្រួលអាកាសធាតុ សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចស្ត្រី ជាដើម។

ប្រធានគណៈប្រតិភូសភាកម្ពុជា បានបញ្ជាក់ថា សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល គឺជាប្រភពនៃកំណើនដ៏សំខាន់ប្រកបដោយភាពធន់ និងបរិយាបន្ន។ ចំណែក សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចស្ត្រី គឺចាំបាច់ក្នុងការជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន។ “ដើម្បីសម្រេចនូវគោលដៅនេះ យើងត្រូវតែវិនិយោគលើការខិតខំប្រឹងប្រែង និងធនធានបន្ថែមទៀត ក្នុងការអភិវឌ្ឍគោលនយោបាយក្នុងតំបន់ និងក្របខណ្ឌច្បាប់ ដែលគាំទ្រដល់ការពង្រឹងសិទ្ធិអំណាច ស្ត្រី ជាពិសេសក្នុងបរិបទនៃបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង”។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា និយាយដោយខ្លី អាស៊ានគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ និងវិបុលភាពតំបន់។ “យើងចាំបាច់ត្រូវពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន លើកកម្ពស់សណ្តាប់ធ្នាប់ក្នុងតំបន់ដែលដឹកនាំដោយអាស៊ាន តាមរយៈការពង្រឹង សមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ ការលើកកម្ពស់អាស៊ាន ដែលផ្តោតលើប្រជាជនជាស្នូល”។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ជម្រាបជូនអង្គមហាសន្និបាតអាយប៉ានិងអញ្ជើញគណៈប្រតិភូសភាអន្តរជាតិ ចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអន់ឱននិងសន្តិភាពលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ខាងមុខនេះផងដែរ។ សន្តិភាពមានតម្លៃជាកសលមិនអាចកាត់ថ្លៃបាន។នៅកម្ពុជាសម្តេចតេជោ ហ៊ុន សែនជា មគ្គុទេសក៍សន្តិភាព។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា កិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព (IPTP) ជាវេទិកាមួយដើម្បីលើកកម្ពស់កិច្ចសន្ទនាពហុភាគីស្តីពីសន្តិភាព ដែលនឹងពិភាក្សា និងអនុម័ត “ធម្មនុញ្ញសន្តិភាព៖ សម្រាប់ប្រជាជន និងភពផែនដី” ដែលជាការផ្តួចផ្តើម ដោយ  សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        93
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm