ស៊ីរ៉ែនត្រូវបានគេឮ នៅភាគខាងជើងប្រទេសអ៊ីស្រាអែល នៅព្រឹកថ្ងៃសៅរ៍ (ទី ១៩ ខែតុលា)នេះ ខណៈដែលអរិភាពឆ្លងព្រំដែនជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡា នៅតែបន្ត។
នៅក្នុងការបង្ហោះដែលធ្វើឡើងនៅលើ Telegram នៅម៉ោង ០៣:៥៤ ម៉ោងសកល យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ស៊ីរ៉ែន ត្រូវបានធ្វើឲ្យដំណើរ នៅភាគខាងជើងអ៊ីស្រាអែល នៅពេលនោះ។ ពុំមានព័ត៌មានលម្អិត ត្រូវបានផ្តល់ឲ្យទេ។
ស៊ីរ៉ែន ក៏ត្រូវបានគេឮ នៅម៉ោង ០៣: ៥៦ ម៉ោងសកល និងម៉ោង ០៣: ៥៧ ម៉ោងសកល។
ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានបន្តឡើងវិញកាលពីមួយឆ្នាំមុន នៅពេលដែលក្រុមសកម្មប្រយុទ្ធ បានចាប់ផ្តើមបាញ់រ៉ូកែត ទៅលើអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅពេលចាប់ផ្តើមសង្រ្គាមហ្កាហ្សា ដោយបានកើនឡើងយ៉ាងខ្លាំង នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

