អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ពលរដ្ឋអ្នកប្រកបរបសេដ្ឋកិច្ចក្រៅប្រព័ន្ធពិតជាអាចមានលទ្ធភាពចូលរួមថែរក្សាបរិស្ថាន តាមរយៈភាពស្អាត បៃតង និងចីរភាព

2024/10/20 07:19:36 pm        222

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រុមយុវជនសង្គមស៊ីវិល ក្នុងឱកាសប្រកាសបញ្ចូលសមាជិកថ្មីបថ្ថែម នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល ក្នុងសមាជិកជាច្រើននាក់បានបង្ហាញពីការចូលរួមបណ្តុះគំនិត«ភាពស្អាត» របស់ក្រសួងបរិស្ថានចេញពីបេះដូងដោយការប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាម និងសំណល់ប្លាស្ទិកនៅតាមទីប្រជុំជននានានិងតាមមូលដ្ឋាន។

នៅរសៀលថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០២៤ ក្រុមសេដ្ឋច្ចក្រៅប្រព័ន្ធ យុវជនសង្គមស៊ីវិល និងសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិលបានចូលរួមផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្រោមអធិបតីភាព ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន។

តាមរយៈ ការចូលរួមការពារបរិស្ថាន និងសង្គម តាមរយៈ បណ្តុះគំនិត«ភាពស្អាត» ចេញពីបេះដូង របស់ពួកគេ គឺអនុវត្តបង្កើនភាពស្អាតរបស់កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការអនុវត្តយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣គឺស្អាត បៃតង និងចីរភាព ពិសេសស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តមបានបថ្ថែមថា មិនត្រឹមតែប៉ុណ្ណោះ ការចូលរួមការពារបរិស្ថាន និងសង្គម នឹងកាន់តែសំខាន់ៗ ទៅ ព្រោះជាការផ្តល់សារជាក់ស្តែងចេញជាសកម្មភាព បំផុសស្មារតី អំពីការកាត់បន្ថួការប្រើប្រាស់ប្លាស្ទិក ការប្រូលទុកដាក់ និងការគ្រប់គ្រងកាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយជំរុញឱ្យ មានការផ្លាស់ប្តូរជាវិជ្ជមាន នូវទម្លាប់ទុកដាក់សំរាម ហើយក៏ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នា របស់រាជរដ្ឋាភិបាល ឯកជន អង្គការសង្គមស៊ីវិល និងប្រជាជន ក្នុងការជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។

នាឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាអិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ការចូលរួមរបស់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុវជនសង្គមស៊ីវិល និងសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល នៅពេលនេះ បានឆ្លុះបញ្ជាំងពីទង្វើនៃក្រុមដែលអះអាងថាខ្លួន ជាអ្នកស្រឡាញ់បរិស្ថានតែមិន មិនបានធ្វើអ្វីក្រៅពីស្រែក ជំរុញឱ្យយុវជនខ្មែរមួយចំនួនតូច ចាញ់ល្បិច របស់ខ្លួនបំផ្លាញអនាគតយុវជនខ្មែរ ធ្វើឱ្យយុវជនខ្មែរ ជាប់ទោសទណ្ឌ ដើម្បីតែបំរើផលប្រយោជន៍ បរទេស និងបក្សពួកខ្លួន ដែលមានបំណងបំផ្លាញសន្តិភាព និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ឯកឧត្តមបន្តថា «ពេលនេះយុវជនស្រឡាញ់បរិស្ថាន លែងជឿលើការញុះញង់ របស់ក្រុមអគតិ ដែលមាននយោបាយ បដិវត្តន៍ព័ណ៌ និងបានសម្រេចចិត្តច្រើនឡើងជាបន្តបន្ទាប់ ចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលក្នុងនោះមានមនុស្សជាង៩,៦លាននាក់ បានចូលរួម ហើយភាគច្រើនជាយុវជន ក្នុងនោះសិស្សានុសិស្សចំនួន ជាង៣,៦លាននាក់ផងដែរ និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដោយបានរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា ពីមនុស្សចំនួនប្រមាណ៣លាននាក់ និងបានទុកដាក់សំរាមឱ្យបានត្រឹមត្រូវ សំអាតភូមិដ្ឋាន ព្រមទាំងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាបណ្តើរៗ»។

សូមជម្រាបដែរថា ក្រសួងបរិស្ថាន តែងតែគិតគូរជានិច្ចពីការថែរក្សា ការពារ និងលើកកម្ពស់ បរិស្ថាននៅកម្ពុជា និងបានជំរុញឱ្យអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ដើម្បីការគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថានឱ្យបានល្អ មានបរិស្ថានស្អាត កម្ពុជាបង្កើនបានគម្របបៃតង មានខ្យល់អាកាសល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវផ្ដើមពីយើងទាំងអស់គ្នា ជាពិសេសយុវជន ដែលជាអនាគតរបស់ប្រទេសជាតិ ចូលរួមក្នុងការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ដូចជាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចូលរួមញែកសំរាមតាមបច្ចេកទេស ដោយទុកដាក់វេចខ្ចប់សំរាមតាមប្រភេទ គឺសំណល់សរីរាង្គ សំណល់ដែលអាចកែច្នៃ និងប្រើប្រាស់ឡើងវិញបាន និងសំណល់ដែលគ្រោះថ្នាក់ ហើយចូលរួមបណ្តុះ គំនិត«ពន្លកបៃតង» ចូលរួមបណ្តុះកូនឈើ ដាំដើមឈើឱ្យបានច្រើន និងចូលរួមផ្សព្វផ្សាយពីសារៈសំខាន់ នៃការការពារនិងអភិរក្សធនធានធម្មជាតិ ដល់សហគមន៍ ដែលមានប្រយោជន៍សម្រាប់ជីវភាព ទាញចេញពីទេសចរណ៍ធម្មជាតិ និងការរក្សាព្រៃឈើសម្រាប់ឥណទានកាបូន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm