ប្រធានរដ្ឋសភាម៉ាឡេស៊ី កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

2024/10/20 09:05:19 pm        506

ឆ្លៀតក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥ នៅប្រទេសឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាន់ស្រ៊ី ដាតូ ហ្សូហារី អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តម ហ្សូហារី អាប់ឌុល បានសម្តែងការអបអរសារទរនិងកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។ ឯកឧត្តម ក៏បានអបអរសាទរសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលបានជាប់ឆ្នោតជាប្រធានរដ្ឋសភានីតិកាលទី៧នេះ។

សម្តេចបានអបអរសាទរជូនរដ្ឋសភាម៉ាឡេស៊ី ដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៦ នៅឆ្នាំ២០២៥ខាងមុខ។ សម្តេចបានគូសបញ្ជាក់ថា សភាកម្ពុជាគំាទ្រនិងទៅចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦នៅម៉ាឡេស៊ី។ សម្តេចប្រធានរដ្ឋសភាមានជំនឿមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ្សូហារី អាប់ឌុល រដ្ឋសភាម៉ាឡេស៊ី នឹងងទទួលបានជោគជ័យនៅក្នុងការរៀបចំមហាសន្និបាត ដែលជាវេទិកាសភាដ៏សំខាន់នៅក្នុងតំបន់។

ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ីលើកឡើងថា កម្ពុជាជាប្រទេសមួយដែលមានសក្តានុពលយ៉ាងខ្លំាងក្នុងវិស័យកសិកម្ម។ ប្រទេសម៉ាឡេស៊ី មានបំណងជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើបញ្ហាសុន្តិសុខស្បៀង ការប្រែប្រួលអាកាសធាតុ និងថាមពលករកើតឡើងវិញ។ ប្រធានរដ្ឋសភាម៉ាឡេស៊ី ក៏បានស្នើសុំឱ្យសមាជិកសភាវ័យក្មេងរបស់ម៉ាឡេស៊ីមកសិក្សារៀនសូត្រពីដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ព្រោះថា កាលពីការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ២០២៣ កន្លងទៅ ឯកឧត្តមបានមកចូលរួមសង្កេតការណ៍ ហើយពិនិត្យឃើញថា មានដំណើរការល្អ ដោយរលូន សន្តិវិធី យុត្តិធម៌ និងមិនមានអំពើហិង្សានោះឡើយ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានរដ្ឋសភា ដែលបានវាយតម្លៃខ្ពស់ចំពោះស្ថានការណ៍ពិតនៅកម្ពុជា។ សម្តេចបានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី ដែលបានចួលរួមចំណែកក្នុងការរក្សាសន្តិភាព ស្តារ និងអភិវឌ្ឍនៅកម្ពុជារហូតមក។ ប្រទេសម៉ាឡេស៊ីបានបញ្ជូនកងរក្សាសន្តិភាពទៅកម្ពុជានៅឆ្នាំ១៩៩១ ហើយអ្នកវិនិយោគទុនម៉ាឡេស៊ី បានមកវិនិយោគនៅកម្ពុជាមុនគេ គឺចាប់ពីឆ្នាំ១៩៩៣ មក។ រហូតដល់ពេលនេះ មានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន បាននិងកំពុងវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន រួមមានវិស័យអគ្គិសនី និងធនាគារជាដើម។

សម្តេចរដ្ឋសភាធិបតី បានស្នើដល់ឯកឧត្តមប្រធានសភាម៉ឡេស៊ី បន្តកៀរគរអ្នកវិនិយោគទុនទៅកម្ពុជាបន្ថែមទៀត ជាពិសេស ដាក់ទុនវិនិយោគលើឧស្សាហកម្មកែច្នៃអាហារ “ហាឡាល់ (Halal Food) សម្រាប់នាំចេញ។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជានិងម៉ាឡេស៊ី ជាសមាជិក នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលនេះបានផ្តល់នូវកាលានុវត្តភាពដ៏សំខាន់ក្នុងការពង្រឹកទីផ្សារឱ្យកាន់តែទូលំទូលាយ។ ថ្មីៗនេះប្រទេសទាំងពីរក៏បានព្រមព្រៀងបង្កើតឱ្យមាន “គណៈកម្មការរួមស្តីពីការធ្វើពាណិជ្ជកម្ម និងវិនិយោគ” ថែមទៀតផង។ 

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងឯកឧត្តម ហ្សូហារី អាប់ឌុល បានប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនងប្រទេសទំាងពីរ ជាពិសេសទំនាក់ទំនងសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយឡើង ដូចជាការគំាទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភាតំបន់ និងពិភពលោកជាដើម៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm