កម្ពុជាលើកទឹកចិត្តវិនិយោគិនចិនមកបណ្តាក់ទុនលើវិស័យស្បែកជើងនៅកម្ពុជា

2024/10/20 09:39:11 pm        542

មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិនចិន ឲ្យមក​វិនិយោគ​លើ​វិស័យ​ស្បែកជើងនៅកម្ពុជា ដើម្បីទទួលបានឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ខណៈ​ក្នុង​ឆ្នាំ​២០២៣ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៤៨,៤ប៊ីលានដុល្លារអាមេរិក ដោយបានកើនឡើងជិត ៨% ធៀបទៅនឹងឆ្នាំ២០២២។

នៅ​ក្នុងពិធី ពិសាអាហារសាមគ្គីមហាគ្រួសាររបស់សមាជិកសមាគមស្បែកជើងកម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ២០២៤នេះ នៅទីក្រុងភ្នំពេញ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បានមានប្រសាសន៍ថា ទោះបីជានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសេដ្ឋកិច្ច-សង្គម​នៅតាមបណ្តាលប្រទេសនានានៅទូទាំងពិភពលោក បានជួបប្រទះ​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​សារជំងឺរាតត្បាតកូវីដ-១៩ ភាពមិនប្រកដប្រជា នៃសេដ្ឋកិច្ច​សកលបង្ក​ឡើង​ដោយ​នយោបាយ​គាំពារនិយម រវាងប្រទេសមហាអំណាច និងសង្រ្គាមនៅតំបន់មួយចំនួន ក៏​សេដ្ឋ​កិច្ច​កម្ពុជា​នៅ​តែបន្តងើបឡើងប្រកបដោយថាមវន្ត ដោយសារកត្តាសន្តិភាព ស្ថិរភាពនយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច និងភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែល​បាន​មក​ដោយ​សារ​កិច្ច​ខិត​ខំ​ប្រឹងប្រែង និងការប្រកាន់នយោបាយត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។

ដោយឡែក ក្នុងបទសម្ភាសន៍ជាមួយ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា លោក​បានឲ្យ ប៊ីធីវី ដឹងថា គិតក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ ការនាំចេញ​ផលិតផល​ស្បែក​ជើង​របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានកំណើនប្រមាណជាង ២៣% ក្នុង​នោះ​ក៏​មាន​នាំ​ចេញ​ទៅ​កាន់ទីផ្សារប្រទេសចិនផងដែរ ដោយសារការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែល​មានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន ដើម្បីពង្រីកទីផ្សារនាំចេញ។

អ្នកឧកញ៉ា បានលើកឡើងបន្តថា នៅសល់រយៈពេលជាង ២ខែទៀត នឹងឈានដល់ឆ្នាំថ្មី ការនាំ​ចេញ​ផលិតផលស្បែកជើង នឹងមានទំហំកើនឡើងបន្ថែមទៀតថា ដោយសារការដឹកនាំដ៏ល្អ និង​គតិ​បណ្ឌិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្វើឲ្យអ្នកវិនិយោគទាំងក្នុងតំបន់ និងនៅ​បណ្តា​ប្រទេស​ផ្សេងៗមានជំជឿទុកចិត្ត ម្ល៉ោះហើយជំរុញ​ឲ្យ​កំណើន​នៃ​ការ​នាំ​ចេញ​ក៏​កាន់​តែ​ច្រើន​ឡើង​។

សូមបញ្ជាក់ថា ការសម្រេចបាននូវកំណើនពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជាចំនួនជិត ៨% គិត​ជាទឹកប្រាក់ចំនួន ៤៨,៤ប៊ីលានដុល្លារ ដោយសារបរិយាកាសអំណោយផលនៃការវិនិយោគ គោល​នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្តដល់ការវិនិយោគថ្មីៗ ក៏ដូច​ជា​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មសេរីខ្នាតធំរវាងកម្ពុជា និងដៃគូពាណិជ្ជកម្មជាយុទ្ធសាស្រ្តជាច្រើន ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន , កិច្ចព្រមព្រៀង​ភា​ព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ , កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង​ភាព​ជាដៃ​គូសេ​ដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។ សូមជម្រាបជូនបន្ថែមថា កម្ពុជាស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី១ ក្នុងឆ្នាំ២០២៤ សម្រាប់ប្រទេសមានកំណើនផលិតផលក្នុងស្រុកខ្លាំង និងថេរ អត្រា​អតិផរ​ណាទាប និងកំណើនយ៉ាងឆាប់រហ័សក្នុងវិស័យវិនិយោគផ្ទាល់ពីបរទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm