នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ រួមជាមួយនាយទាហាន ពលទាហានបញ្ជាការដ្ឋានអង្គរក្សដង្ហែអង្គកឋិនទានប្រគេនព្រះសង្ឃ នៅវត្តត្រពាំងវែង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

2024/10/20 11:08:25 pm        601

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករង ខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងបុត្រ រួមជាមួយនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន បានដង្ហែអង្គកឋិនទាន​ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តត្រពាំងវែង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

អង្គកឋិនទាន មានរយៈពេល ២៩ថ្ងៃ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែភទ្របទ។ នេះជាវត្តទី២ហើយ ក្នុងចំណោមវត្តចំនួន ៩វត្ត ដែលនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត និងលោកជំទាវ បានដង្ហែអង្គកឋិនទានចូលមកវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសមកនោះ។

ថ្លែងទៅកាន់លោកតា លោកយាយ ប្រជាពលរដ្ឋពុទ្ធបរិស័ទនោះ នាយកឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចាន់មុនី មកជូនដល់ព្រះសង្ឃ មន្ត្រីរាជការអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ឆ្នាំនេះ សម្តេចតេជោ ហ៊ុនសែន បានមានសទ្ធាជ្រះថ្លារៀបចំផ្តួចផ្តើមឲ្យមានការដង្ហែអង្គកឋិន ទានមួយផងដែរទៅវេរប្រគេនព្រះសង្ឃនៅវត្តស្វាយសៀមថ្មី ស្ថិតនៅកម្ពុជាក្រោម នាថ្ងៃទី៤ ខែវិច្ឆិកាខាងមុខនេះ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ បានខិតខំប្រឹងប្រែងណាស់ ក្នុងការកសាងអភិវឌ្ឍន៍សេដ្ឋ កិច្ចជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធ ចក្រ និងអាណាចក្រ ពិសេសបានខិតខំទាក់ទងអ្នកវិនិ យោគបរទេសមកបណ្តាក់ទុននៅកម្ពុជាដើម្បីជាប្រយោជន៍លើកកម្ពស់ជីវភាពរស់នៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង។ នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវផងដែរ ចំពោះព្រះសង្ឃ មន្ត្រីរាជការអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្តការចូលរួមជា មួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព សុវត្ថិភាពសាធារណៈនិងការអភិវឌ្ឍសង្គមជាតិកម្ពុជាឲ្យកាន់តែសំបូររុងរឿង។

 ក្នុងឪកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានប្រគេនព្រះសង្ឃវត្តត្រពាំងវែង ៖ ព្រះសង្ឃក្រាលគ្រង ចំនួន ១ អង្គ ប្រគេនទេយ្យទាន ១កញ្ចប់ បច្ច័យ ៤០ម៉ឺនរៀល, ព្រះសង្ឃសូត្រស្តាំ-ឆ្វេង ចំនួន ២ អង្គ ក្នុង១អង្គ ប្រភេនទេយ្យទាន ១កញ្ចប់, បច្ច័យ ២០ម៉ឺនរៀល, ព្រះភិក្ខុសង្ឃគង់ហត្ថបាស ចំនួន ២ អង្គ ក្នុង១អង្គ ប្រគេនទេយ្យទាន ១កញ្ចប់, បច្ច័យ ២០ម៉ឺនរៀល, ព្រះសង្ឃសាមណេរ ចំនួន ១៩ អង្គ ក្នុង ១ អង្គ ប្រគេនបច្ច័យ ១០ម៉ឺនរៀល។ គណៈកម្មការអាចារ្យនិងបម្រើការក្នុងវត្ត ចំនួន ២៧ នាក់ ក្នុងម្នាក់ៗជូនថវិកា ១០ ម៉ឺនរៀល។ ប្រគេនបច្ច័យសង្កត់ត្រៃរបស់ឯកឧត្តម នាយឧ. កិត្តិសង្គហបណ្ឌិត និងលោកជំទាវ មានចំនួន ១០០លានរៀល, បច្ច័យអមត្រៃរបស់ពុទ្ធបរិស័ទ មានចំនួន ១៩លានរៀល (ព្រៃធំ ៣. ត្រៃលាង ១៨) បច្ច័យសរុបរួម មានចំនួន ១១៩លានរៀល (ព្រៃធំ ៦. ត្រៃលាង ២៤) ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនដល់លោកតាលោក យាយជី មន្ត្រីអាជ្ញាធរ លោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងកងកម្លាំងមានសមត្ថ កិច្ចជាច្រើនទៀតផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        163
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm