ពលរដ្ឋលីបង់រត់ភៀសខ្លួន ខណៈអ៊ីស្រាអែលវាយប្រហាររដ្ឋធានីបេរូត និងព្រមានវាយប្រហារលើប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហេសបូឡា

2024/10/21 04:02:15 pm        279

ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីបេរូត (Beirut) រាប់រយនាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេកាលពីល្ងាចថ្ងៃអាទិត្យ ២០ តុលា បន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងរៀបចំការវាយប្រហារលើទីតាំងនានា ពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហេសបូឡា របស់ប្រទេសលីបង់ ហើយបានប្រាប់ប្រជាជនឱ្យចាកចេញពីតំបន់ទាំងនោះជាបន្ទាន់។

ភ្លាមៗបន្ទាប់ពីការព្រមានរបស់អ៊ីស្រាអែល គេបានលឺសំឡេងគ្រាប់ផ្ទុះជាច្រើន ហើយភ្លើងដ៏ធំមួយត្រូវបានគេឃើញនៅក្នុងតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត។ពុំទាន់មានព័ត៌មានភ្លាមៗពីមូលហេតុនៃការផ្ទុះ ឬព័ត៌មានលម្អិតនៃអ្នកស្លាប់និងរបួសណាមួយឡើយ។

អ្នកឃើញហេតុការណ៍បាននិយាយថា ហ្វូងមនុស្សភ័យស្លន់ស្លោបានសម្រុកចេញ បណ្ដាលឲ្យស្ទះផ្លូវ នៅផ្នែកខ្លះនៃរដ្ឋធានី បេរូត ខណៈ ពួកគេព្យាយាមធ្វើដំណើរទៅកាន់ទីកន្លែងនានាដែលគិតថាមានសុវត្ថិភាពជាង។

អ្នកនាំពាក្យរបស់យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X ថា អ្នកស្រុកនៃប្រទេសលីបង់ យោធាអ៊ីស្រាអែល នឹងចាប់ផ្តើមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធដែលជាកម្មសិទ្ធិរបស់សមាគមហេសបូឡា អាល់ កាដ អាល់ ហាសាន ( Hezbollah Al-Qard Al-Hassan ) សូមចាកចេញពីទីនោះជាបន្ទាន់។

ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅលើសមរភូមិពីរកាលពីថ្ងៃអាទិត្យ ខណៈអ៊ីស្រាអែលបានកំណត់គោលដៅដែលខ្លួនបាននិយាយថាជា មជ្ឈមណ្ឌលបញ្ជាការ របស់ក្រុមហេសបូឡានៅក្នុងរដ្ឋធានីលីបង់ ទន្ទឹមនឹងក្រុមអ្នកជួយសង្គ្រោះនៅតំបន់ហ្កាហ្សាបានរាយការណ៍ថាមនុស្សជាច្រើននាក់បានស្លាប់ក្នុងការវាយប្រហារតាមអាកាសតែមួយលើករបស់អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        3
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        11
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        8

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm