លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា លោកកំពុងស្វែងរកប្រតិកម្មតបដ៏ខ្លាំងក្លាពីបណ្តាប្រទេសដែលបានទទួលស្គាល់ថាប្រទេសកូរ៉េខាងជើងកំពុងមានចំណែកចូលរួមកាន់តែច្រើននៅក្នុងសង្គ្រាមមានអាយុកាលជាង២ឆ្នាំកន្លះរបស់រុស្ស៊ីក្នុងទឹកដីរបស់អ៊ុយក្រែន។់

ថ្លែងក្នុងសុន្ទរកថាតាមវីដេអូពេលយប់របស់លោក លោក Zelenskiy បាននិយាយថា មានរូបភាពពីផ្កាយរណប និងភស្តុតាងវីដេអូជាច្រើន ដែលបង្ហាញថាកូរ៉េខាងជើងកំពុងបញ្ជូន មិនត្រឹមតែឧបករណ៍ទៅរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងទាហានផងដែរ ដើម្បីត្រៀមដាក់ពង្រាយ។

លោកបាននិយាយថា ខ្ញុំដឹងគុណចំពោះក្រុមមេដឹកនាំ និងអ្នកតំណាងរដ្ឋទាំងនោះដែលមិនបិទភ្នែក បិទច្រមុះ ហើយនិយាយដោយត្រង់អំពីកិច្ចសហប្រតិបត្តិការនេះសម្រាប់ជាប្រយោជន៍នៃសង្រ្គាមធំជាងនេះ។ យើងរំពឹងថានឹងមានប្រតិកម្មធម្មតា ស្មោះត្រង់ និងរឹងមាំ ពីដៃគូរបស់យើងលើបញ្ហានេះ។

មេដឹកនាំអ៊ុយក្រែនរូបនេះបាននិយាយថា ការចូលរួមរបស់កូរ៉េខាងជើងកាន់តែច្រើនអាចបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់រូប។
លោកបាននិយាយថា រឿងអកុសល អស្ថិរភាព និងការគំរាមកំហែង អាចកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីកូរ៉េខាងជើង ត្រូវបានបណ្តុះបណ្តាលសម្រាប់សង្គ្រាមសម័យទំនើបនេះ ៕