អង្គការ​ស្បៀងអាហារ​ពិភពលោក​ បង្ហាញ​គោលជំហរ​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច​ លើ​ការងារ​ជំនួយ​សង្គម​

2021/04/27 09:59:58 am        29

​ភ្នំពេញ៖ អង្គការ​ស្បៀងអាហារ​ពិភពលោក តាមរយៈ​លោកស្រី Claire Conan ជា​នាយិកា​អង្គការ ក្នុងឱកាស ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​ក្រសួង​សង្គមកិច្ច បានបង្ហាញ​គោលជំហរ​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច លើ​ការងារ​ជំនួយ​សង្គម​ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​។ នេះ​ជាការ​បញ្ជាក់​របស់​លោក​ស្រី នៅ​ថ្ងៃទី​២៨ ខែតុលា​ឆ្នាំ២០២០​នេះ​។​


​សម្រាប់​ឱកាស​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​រវាង អង្គការ​ស្បៀងអាហារ​ពិភពលោក និង​ក្រសួង​សង្គមកិច្ច​នា​ព្រឹក​នេះ លោកស្រី Claire Conan ជា​នាយិកា​អង្គការ បាន​បញ្ជាក់​នូវ​គោលជំហរ​របស់​ខ្លួន សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច​លើ​ការងារ​ជំនួយ​សង្គម​ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​។​


​លោកស្រី​បញ្ជាក់​ថា អង្គការ​ស្បៀងអាហារ​ពិភពលោក គឺ​រីករាយ​នឹង​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច លើ​ការងារ​បច្ចេកទេស​នានា លើ​ការងារ​ជំនួយ​សង្គម ព្រោះ​កិច្ចការងារ​ជំនួយ​សង្គម​នេះ ជា​ការ​ងារ​ចម្បង​របស់​អង្គការ​ស្បៀងអាហារ​ពិភពលោក ហើយ​អង្គការ​ក៏​មាន​បទពិសោធន៍​ច្រើន​ធ្វើ​លើ​ការងារ​នេះដែរ​។


​ជុំវិញ​ការ​បង្ហាញ​នូវ​គោលជំហរ​បែបនេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ក៏បាន​បង្ហាញ​ការ​អរគុណ​ចំពោះ​អ្វីដែល​លោកស្រី នាយិការ​បានលើកឡើង​ផងដែរ​។


ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​ថា ចំពោះមុខ​និង​ទៅ​ថ្ងៃ​អនាគត​ក្រសួង​សង្គមកិច្ច​មាន​កិច្ចការ​ជាច្រើន​ត្រូវ​បំពេញ ដែល​អាច​ទទួល​បាន​កា​រ​គាំទ្រ និង​កិច្ចសហការ​ជាមួយ​អង្គការ​ស្បៀងអាហារ​ពិភពលោក ក៏ដូចជា​អង្គការ​ជា​ដៃគូ​ផ្សេងទៀត​។ ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ដែរ​ថា ក្រសួង​ក៏​មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ដែល​ប្រមូលផ្ដុំ​ជន​ងាយ​រងគ្រោះ​រាប់ពាន់នាក់ ដែល​សង្ឃឹមថា អង្គការ​ស្បៀងអាហារ​ពិភពលោក​អាចជួយ​សហការ​លើ​ការងារ​នេះ​ផងដែរ​។​


​ក្នុង​ជំនួប​នា​ព្រឹក​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ​ក៏បាន​លើកឡើង​នូវ​កិច្ចការ​ជាច្រើន​ដែល​ក្រសួង​សង្គមកិច្ច​កំពុង​បំពេញ​លើ​ការងារ​ជំនួយ​សង្គម​នេះ​ផងដែរ​។


ជាក់ស្ដែង​គឺ​ការអនុវត្ត​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ និង​កិច្ច​ការសំខាន់​មួយទៀត​គឺ ការ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​កំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ១៩​។


សម្រាប់​កម្មវិធី​ឧ​ត្ថ​ម្ភ​សាច់​ជូន​គ្រួសារ​ក្រីក្រ​នេះ បាន​ជួយ​សម្រួល​ដល់​ការរស់នៅ​ដល់​គ្រួសារ​ក្រីក្រ​ជាច្រើន​ម៉ឺន​គ្រួសារ ហើយ​រាជរដ្ឋាភិបាល ​ក៏បាន​សម្រេច​បន្ត​អនុវត្ត​កម្មវិធី​នេះ រហូតដល់​ដំណាច់ឆ្នាំ២០២០​ផងដែរ​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម ​រប​ស់​ឯកឧត្ដម រដ្ឋមន្ត្រី ជូន​នាយិកា​អង្គការ​ស្បង​ពិភពលោក​ប្រចាំ​កម្ពុជា​៕


អត្ថបទ​៖ គឹម​ហុក


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm