ការសម្តែងគុនល្បុក្កតោ-សៅលីញ នៅហឺណាន មានអ្នកចូលទស្សនាតាមអនឡាញ ១០០លាននាក់​នៅប្រទេសចិន

2024/10/21 06:45:37 pm        196

នៅក្នុងអំឡុង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំ​ក្រុម​កីឡា​គុន​ល្បុក្កតោ ១២រូប ចូលរួម កម្មវិធី «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» នៅ​ខេត្តហឺណាន ប្រទេសចិន ថ្ងៃទី១៩ ខែតុលានេះ បានទាក់​ទាញ​ប្រជាជន​ចិន​ចូលរួម​ទស្សនា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយបណ្តាញព័ត៌មានសង្គមចិនប្រមាណជាង១០០លាននាក់ ក្នុងរយៈពេល​ប្រមាណ​តែ​២៤ម៉ោង។

នៅក្នុងឱកាសដឹកនាំប្រតិភូកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញថ្ងៃទី២០ ខែតុលានេះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ មានថ្លែងថា នេះជាលើកដំបូង ក្រុមកីឡាគុនល្បុក្កតោកម្ពុជា បាន​សម្តែង​ក្បាច់​គុនរួមគ្នា ជាមួយក្រុមគុនសៅលីញ ក្នុងពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដែល​តាមប្រតិភូ៥៦ប្រទេសចូលរួម នៅខេត្តហឺណាន។

ឯកឧត្តម បន្តថា តាមរយៈកម្មវិធី «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ» មានអ្នក​ចូល​ទស្សនា​តាម​ប្រព័ន្ធផ្សាយផ្សាយបណ្តាញព័ត៌មានសង្គមអនឡាញចិនប្រមាណ ១០០លាននាក់ ពិសេ​ស​ជាងនេះ គឺកម្ពុជា ទទួលបានឱកាសផ្សព្វផ្សាយកាន់តែទូលំទូលាយនូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា នៅក្នុងប្រទេសចិន និង​ទៅកាន់ពិភពលោកទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បញ្ជាក់ថា នេះជាលើកទី២ ដែលក្រុមកីឡាគុនល្បុក្កតោ បាន​សម្តែង​ក្បាច់​គុន​រួមគ្នា ជាមួយក្រុមកីឡាគុនសៅលីញ ខណៈ ការសម្តែងលើកទី១ គឺបានធ្វើឡើង​នៅ​ក្នុង​ពិធី​អបអរសាទរបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» កាល​ពី​ខែ​មេសា ឆ្នាំ២០២៤ កន្លងទៅនេះ នៅលើទឹកដីសៀមរាប-អង្គរ ហើយកាលនោះ កម្ពុជា​យើង​ទទួល​បាន​ឱកាសផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាច្រើនទៅកាន់ប្រទេសចិន និងទៅកាន់​ពិភព​លោក​ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤នេះ កម្ពុជា ចិន សហការៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ទៀត រួមមាន ទី១ ព្រឹត្តិការណ៍​តាំង​បង្ហាញ​ម្ហូប​អាហារ​កម្ពុជា ចិន នៅខេត្តសៀមរាប នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលានេះ ទី២ ព្រឹត្តិការណ៍​ទេសចរណ៍ វប្បធម៌ សាសនា កម្ពុជា ចិន និងទី៣ ព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍ កម្ពុជា ចិន ដែល​ព្រឹត្តិការណ៍នឹងរៀបចំក្នុងខែវិច្ឆិកាឆ្នាំ២០២៤ ហើយសម្រាប់កម្មវិធីបិទ ឆ្នាំនៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន កម្ពុជា-ចិន ២០២៤ នឹងប្រារព្វពិធីបិទនៅដើមឆ្នាំ២០២៥ នៅខេត្តហឺណាន ប្រទេសចិន៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm