ជនជាតិឃឺដអ៊ីរ៉ាក់ បានចាប់ផ្តើមបោះឆ្នោតក្នុងការបោះឆ្នោតសភានៅក្នុងតំបន់ពាក់កណ្តាលស្វយ័តរបស់ពួកគេនៅប្រទេសអ៊ីរ៉ាក់ភាគខាងជើង កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការពន្យារពេលម្តងហើយម្តងទៀត។

ការបោះឆ្នោតនេះ គឺត្រូវជ្រើសរើសសមាជិកសភាចំនួន១០០នាក់ ដែលក្រោយមកនឹងជ្រើសរើសប្រធានសភាមួយរូប ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីសម្រាប់ប្រជាជនឃឺដអ៊ីរ៉ាក់ ដែលបានទទួលស្វ័យគ្រប់គ្រង កាលពីឆ្នាំ១៩៩១។
អ្នកបោះឆ្នោតជនជាតិឃឺដ នាង Amna Wahaab បានបង្ហាញក្តីសង្ឃឹមសម្រាប់ការបោះឆ្នោតថា នាងសង្ឃឹមថាការបោះឆ្នោតនេះ នឹងនាំមកនូវរស្មីនៃក្តីសង្ឃឹមនិងសន្តិសុខ ដោយត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍ វិបុលភាព និងការកសាងឡើងវិញនៅក្នុងតំបន់ជនជាតិឃឺដ ជាទីស្រឡាញ់របស់នាង។

ការបោះឆ្នោតសភា ដំបូងឡើយត្រូវបានគេសន្មត់ថាធ្វើឡើងនៅក្នុងឆ្នាំ២០២២ ដែលត្រូវបានពន្យារពេលម្តងហើយម្តងទៀតដោយសារតែការខ្វែងគំនិតគ្នា រវាងគណបក្សលេចធ្លោទាំងពីរគឺគណបក្សប្រជាធិបតេយ្យឃឺដ និងគណបក្សសម្ព័ន្ធអ្នកស្នេហាជាតិឃឺដ។