កម្ពុជាកំពុងទទួលបានកំណើនភ្ញៀវទេសចរឡើងវិញជាបណ្តើរៗនៅចុងឆ្នាំនេះ

2024/10/21 07:59:20 pm        296

កម្ពុជាកំពុងទទួលបានកំណើនភ្ញៀវទេសចរកើនឡើងវិញជាបណ្តើរៗ បើគិតក្នុងរយៈពេលជិត ១០ ខែ ឆ្នាំ ២០២៤ នេះ បានកើន ឡើងក្នុងរង្វង់ជិត ៣០ ភាគរយ ខណៈ​បច្ចុប្បន្ន​ឈាន​ដល់​រដូវ​វិស្សមកាល ដែលភ្ញៀវទេសចរបរទេសតែងតែចេញសម្រាក់លំហែកាយ ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងប្រាប់ BTV ស្តីពី​កំណើនភ្ញៀវទេសចរនៅ កម្ពុជា នេះថា ជុំវិញវិស័យទេសចរនេះ កម្ពុជា​បាន​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗមានជាបន្តបន្ទាប់ ជាក់ស្តែង Gumball3000 នៅពេលឈាន ចូលមកកម្ពុជា ព្រឹត្តិការណ៍​មួយនេះបានធ្វើឱ្យពិភពលោក ស្គាល់កម្ពុជាកាន់តែខ្លាំង ដោយសារ Gumball300 មាន​ក្រុមល្បីៗជាច្រើន ជាពិសេសក្រុមសារព័ត៌មានតាមព្រឹត្តិការណ៍ Gumball3000 រួមជា​មួយ​សារ​ព័ត៌មានក្នុងស្រុកផងដែរ បានផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឱ្យផ្ទុះឡើងល្បីរន្ធឺពាស​ពេញ​ពិភពលោក​។

លោកជំទាវ បន្តថា ក្រៅពីព្រឹត្តិការណ៍ Gumball300 ខាងលើ ខណៈបច្ចុប្បន្នបាន​ឈាន​ដល់​រដូវ​វិស្សម​កាល ដែលភ្ញៀវ បរទេសតែងតែដើរកម្សាន្ត ទោះបីបច្ចុប្បន្នក​ម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​រដូវ​ភ្លៀង​ធ្លាក់​ក៏ដោយ ក៏កម្ពុជានូវទទួលបានកំណើនភ្ញៀវទេសចរ ផងដែរ ជាក់ស្តែងគិតមក​ដល់​ពេល​នេះឃើញថា កំណើនភ្ញៀវទេសចរបានកើនឡើងក្នុងរង្វង់ជិត ៣០ ភាគរយ បើគិតក្នុង​រយៈពេល ជិត ១០ខែ ឆ្នាំ ២០២៤ នេះ ដោយក្នុងនោះភ្ញៀវ​បទេស​ដែល​ចូល​មក​ទស្សនា​ភាគ​ច្រើន​រួម​មាន៖ ភ្ញៀវទេសចរវៀតណាម, ថៃ និងភ្ញៀវ ទេសចរនៅប៉ែកអឺរ៉ុប និងរុស្សីជាដើម ទោះ​បី​មានកំណើនតិចតួចក៏ដោយ ក៏ជាការចូលរួមដល់កំណើនទេសចរក្នុងស្រុកផងដែរ ។ ទាក់​ទិន​និង​ទេសចរ​នេះ លោកជំទាវ រំពឹងថា កម្ពុជានឹងទទួលបានកំណើនទេសចរជាបន្តបន្ទាប់ទៀត ជាពិសេស​នៅពេលកម្ពុជា មានការរៀបចំព្រឹត្តិការណ៍ផ្សេងៗ។

ទាក់ទិនវិស័យ​ដឹក​ជញ្ជូនវិញ, ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា អ្នកនាំពាក្យនិង​ជា​អនុរដ្ឋលេខាធិការ​នៃ​អាកាសចរ​ស៊ីវិល ថ្លែងឱ្យ ដឹងថា ជុំវិញជើងហោះហើរជាអន្តរជាតិនេះ, បើគិតតាមការប៉ាន់ស្មាន នៅ​ក្នុងរយៈពេលជិត ១០ ខែ ឆ្នាំ ២០២៤ ការហោះហើរជា អន្តរជាតិ មានកំណើន​កើន​ឡើង​ក្នុង​រង្វង់​ប្រមាណ ២០ ដល់ ៣០ ភាគរយ បើធៀបទៅនិងរយៈពេលដូចគ្នានិងឆ្នាំ២០២៣ ដែលនេះ បាន​បង្ហាញនូវការងើបឡើងវិញជាបណ្តើរៗ ទោះបីកត្តា​ខាងក្រៅមិនទា​ន់​មានភាព​ប្រាកដ​ប្រជា​ក៏ដោយ​។

ជុំវិញវិស័យទេសចរ, គណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាបអង្គរ បានធ្វើ​បច្ចុប្បន្នភាពផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ ឱ្យ​កាន់​តែ​មាន​សង្គតិភាពទាំងលើទិដ្ឋភាពខ្លឹមសារ និងយន្តការអនុវត្ត សំដៅធានាប្រសិទ្ធភាព នៅពេល​ដែល​ផែនការ​នេះ​ត្រូវបានអនុម័ត នាពេលខាងមុខ។ ផែនការអភិវឌ្ឍន៍ សម្រាប់រយៈពេល៤ឆ្នាំនេះ នឹង​ចូលរួមចំណែកឆ្លើយ តបទៅនឹងបំណងប្រាថ្នានានារបស់រាជរដ្ឋាភិបាលមាន ឧស្សាហកម្ម​ទេសចរណ៍ឧស្សាហកម្មអាកាសចរណ៍ និងប្រជាពលរដ្ឋ ដូចដែល មានចែងក្នុង​ផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។ តាមរយៈនេះ, ខេត្តសៀមរាប​នឹង​ក្លាយ​ជា​គោលដៅទេសចរណ៍ស្នាក់នៅយូរ និងចំណាយច្រើន គ្រប់រដូវកាល ប្រកបដោយ​គុណ​ភាព ភាពធន់ និរន្តរភាព និងទាក់ទាញភ្ញៀវទេសចរអន្តរ ជាតិប្រមាណ ៧.៥ លាននាក់ និង​ភ្ញៀវ​ទេសចរ​ជាតិ ប្រមាណជាង ១០ លាននាក់ ដោយបង្កើតការងារសរុបប្រមាណ ១,៦ លាននាក់ ក្នុង​នោះការងារដោយផ្ទាល់ ក្នុងវិស័យទេសចរណ៍ប្រមាណ ៩៤ ម៉ឺននាក់ និងនាំមក​នូវ​ចំណូល​សេដ្ឋកិច្ច​ជាតិ​ប្រមាណ ៥.៩ ពាន់លាន ដុល្លារអាមេរិកនៅឆ្នាំ២០៣៥៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm