អាជ្ញាធនិយាយថា បព្វជិតកាតូលិកជនជាតិម៉ិកស៊ិកម្នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅរដ្ឋ Chiapas ភាគខាងត្បូង បន្ទាប់ពីបានចូលរួមក្នុងពិធីជួបជុំដ៏ធំមួយ ជាការកត់សម្គាល់ពីការស្លាប់ចុងក្រោយក្នុងរលកនៃអំពើហិង្សា នាពេលថ្មីៗនេះ នៅក្នុងតំបន់។

លោក Marcelo Perez ជាក្រុមជនជាតិដើមភាគតិច Maya បានចាកចេញពីសង្កាត់ Cuxtitali ក្នុងទីក្រុង San Cristobal de las Casas ជាទីក្រុងធំបំផុតមួយរបស់រដ្ឋ ដើម្បីត្រឡប់ទៅព្រះវិហាររបស់លោកវិញ នៅពេលនោះលោកក៏ត្រូវបានគេសម្លាប់។
យោងតាមរដ្ឋអាជ្ញារដ្ឋ បានឲ្យដឹងថា មនុស្សពីរនាក់ បានជិះម៉ូតូមួយគ្រឿង ចូលមករករថយន្តរបស់លោក ហើយក៏បានបាញ់លោក នៅពេលនោះ។

ប្រទេសម៉ិកស៊ិក បានមើលឃើញឃាតកម្មជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ រួមទាំងការកាត់ក្បាលអភិបាលក្រុងនៅរដ្ឋ Guerrero និងសង្រ្គាមផ្ទៃក្នុងរបស់ក្រុមគ្រឿងញៀន បណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់ ឬបាត់ខ្លួន ដែលនាំឲ្យមានការអំពាវនាវដល់ប្រធានាធិបតីទើបចូលកាន់តំណែងថ្មី លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) មានចំណាត់ការទប់ស្កាត់ឧក្រិដ្ឋកម្ម ឲ្យបានឆាប់រហ័ស។