សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៤ បានអញ្ជើញដឹកនាំគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែមកកាន់វត្តខ្មែរនៅកម្ពុជាក្រោម ចុះពិនិត្យមើលទីតាំងវត្តស្វាយសៀមថ្មីដែលនឹងត្រូវដង្ហែអង្គកឋិនមកកាន់នាដើមខែវិច្ឆិកាខាងមុខនេះ។

អង្គកឋិនទានមហាសាមគ្គីនេះ ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ បន្ទាប់ពីសូត្រមន្តនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី០៣ ខែវិច្ឆិកាហើយនោះ អង្គកឋិនទាននឹង ដង្ហែដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅកាន់វត្តពោធិ៍គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តព្រះត្រពាំង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។















