ក្រុម​អ្នកគាំទ្រ​ចេញ​អបអរសាទរ​លទ្ធផល​ឆ្នោត​របស់​មេដឹកនាំ​សាសនា​អ៊ីរ៉ាក់​ក្នុង​ទីក្រុង Sadr City

2021/10/12 07:44:49 pm        513

​អ៊ីរ៉ាក់៖ ក្រុម​អ្នកគាំទ្រ​រាប់​រយ​នាក់​របស់​មេដឹកនាំ​សាសនា​អ៊ីស្លាម​និកាយ​ស៊ី​អ៊ី​តលោក ​Muqtada al-Sadr បាន​នាំគ្នា​អបអរសាទរ​កាល​ពី​យ​ប់​ថ្ងៃ​ចន្ទ​នៅ​រដ្ឋធានី​បា​ដា​ដ សម្រាប់​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​សភា​អ៊ីរ៉ាក់ក្នុង​នោះ​លោក al-Sadr បាន​ក្លាយ​ជា​បេក្ខជន​ឈរ​ជួរមុខ​។​

​លទ្ធផល​បឋម​បាន​បង្ហាញ​ថា បព្វជិត​សាសនា​អ៊ីស្លាម​និកាយ​ស៊ី​អ៊ី​ត​ដ៏​មាន​ប្រជាប្រិយ​របស់​អ៊ីរ៉ាក់ លោក Muqtada al-Sadr កំពុង​រក្សា​អាសនៈ​ភាគច្រើន​នៅ​ក្នុង​សភាដោយ​នាំ​មុខ​គេ​នៅ​ក្នុង​ខេត្ត​ចំនួន ១៨ របស់​អ៊ីរ៉ាក់​រួម​ទាំង​រដ្ឋធានី​បា​ដា​ដ​ផង​ដែរ​។ លោក Al-Sadr មេដឹកនាំ​មានគំនិត​ឯករាជ្យ​ដែល​គេ​ចង​ចាំ​បាន ​ព្រោះតែ​ការដឹកនាំ​ការបះបោរ​ប្រឆាំង​នឹង​កងកម្លាំង​អាមេរិកក្រោយ​ការ​ចូល​លុកលុយ​ឆ្នាំ២០០៣ ទំនងជា​បាន​បង្កើន​អាសនៈ​ចលនា​របស់​លោកនៅ​ក្នុង​សភា​ដែល​មាន​អាសនៈ​សរុប​ចំនួន ៣២៩ កើន​ពី ៥៤​អាសនៈ​ក្នុង​ឆ្នាំ​២០១៨ រហូតដល់​ជាង ៧០​អាសនៈ​នៅ​ឆ្នាំ​២០២១​ នេះ​។

​ហ្វូង​មនុស្ស​បាន​អបអរសាទរ​នៅ​ជុំវិញ​ទីលាន​ចតុរង្គ Tahrir ជា​និមិត្តរូប​នៃ​រដ្ឋធានី​បា​ដា​ដ ដែល​ជា​ចំណុច​កណ្ដាល​នៃ​ការ​តវ៉ា​ដោយមាន​ការ​រាំរែក និង​កាន់​ទង់ជាតិ​អ៊ីរ៉ាក់ និង​ផ្ទាំង​រូបភាព​លោក Al Sadr​។​ យោង​តាម​លទ្ធផល​បឋម​បេក្ខជន Al-Sadr បាន​ផ្ដួល​បេក្ខជន​មកពី​សម្ព័ន្ធ​ហ្វា​តា​ដែល​គាំទ្រ​ដោយប្រទេស​អ៊ីរ៉ង់ និង​ឈរ​នៅ​លេខ​រៀង​ទី​១៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm