តុលាការហ្វីលីពីន កាត់ទោសជនសកម្មប្រយុទ្ធ១៧នាក់ឲ្យជាប់ពន្ធនាគារមួយជីវិតពីបទចាប់ជំរិត

2024/10/21 10:40:44 pm        100



មន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសហ្វីលីពីន បាននិយាយនៅថ្ងៃចន្ទ ទី២១ ខែតុលានេះថា សមាជិក១៧នាក់នៃក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទចាប់ជំរិតជនបរទេស និងជនជាតិហ្វីលីពីន នៅក្នុងប្រទេសម៉ាឡេស៊ី រយៈពេលជិត២៥ឆ្នាំកន្លងទៅនេះ។

កាលពីខែមេសា ឆ្នាំ២០០០ សមាជិកនៃក្រុមជ្រុលនិយមអ៊ីស្លាម Abu Sayyaf បានចាប់ជំរិតមនុស្ស ២១នាក់ពីរមណីយដ្ឋានសម្រាកលំហែកាយមួយកន្លែងនៅលើកោះ Sipadan ប្រទេសម៉ាឡេស៊ី។

ចំណាប់ខ្មាំងទាំងនោះ បានស៊ូទ្រាំទៅនឹងការឃុំខ្លួនជាច្រើនខែនៅក្នុងព្រៃ កោះJolo ភាគខាងត្បូងទីក្រុងម៉ានីល រហូតដល់ពួកគេត្រូវបានលោះខ្លួនសម្រាប់ប្រាក់រាប់លានដុល្លារ។ ពួកគេរួមមានជនជាតិហ្វីលីពីន ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ លីបង់ ម៉ាឡេស៊ី និងអាហ្វ្រិកខាងត្បូង។

មន្ត្រីក្រសួងយុត្តិធម៌ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការកាត់ទោសនេះគឺជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងឥតនឿយហត់របស់ក្រសួងយុត្តិធម៌ ក្នុងការប្រកាន់ខ្ជាប់នីតិរដ្ឋដោយគ្មានការភ័យខ្លាចឬស្ទាក់ស្ទើរ។

ជនជាប់ចោទទាំង១៧នាក់ ត្រូវបានរកឃើញថាមានទោស កាលពីថ្ងៃទី១៦ ខែតុលា ក្នុងចំណោម បទចោទប្រកាន់ចំនួន២១ករណីនៃការចាប់ជំរិត និងការឃុំខ្លួនមនុស្សដោយខុសច្បាប់ដើម្បីទាមទារប្រាក់លោះ។ 

សេចក្តីសម្រេចដែលមាន១៥៧ទំព័រ បាននិយាយថា អ្នកទាំងអស់នេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        102
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        94
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm