ប្រទេសរុស្ស៊ីដែលប្រឈមមុខនឹងទណ្ឌកម្មលោកខាងលិច ត្រូវបានគេរំពឹងថា នឹងបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូល BRICS នាពេលខាងមុខ ដើម្បីទទួលយកជម្រើសជំនួសប្រាក់ដុល្លារសម្រាប់ការទូទាត់ជាសកល។
ការប្រមូលផ្តុំនៃប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន នឹងប្រព្រឹត្តទៅក្នុងទីក្រុង Kazan របស់រុស្ស៊ីពីថ្ងៃអង្គារ (ទី២២ ខែតុលា) ដល់ថ្ងៃព្រហស្បតិ៍។
ប្រទេសរុស្ស៊ី ទំនងជាបង្ហាញថា ខ្លួនមិនប៉ះពាល់ពីការប៉ុនប៉ងរបស់លោកខាងលិច ដើម្បីធ្វើឲ្យខ្លួនឯកោ ហើយបញ្ចុះបញ្ចូលសមាជិកផ្សេងទៀត នៅក្នុងក្រុមនេះ ឲ្យផ្លាស់ប្តូរប្រព័ន្ធហិរញ្ញវត្ថុសកល។
BRICS ដែលបង្កើតឡើងក្នុងឆ្នាំ ២០០៩ ពីដំបូងរួមបញ្ចូលប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ខណៈដែលអាហ្វ្រិកខាងត្បូង បានចូលរួម មួយឆ្នាំក្រោយមក។ ឥឡូវនេះ ប្លុកនេះ មានសមាជិកចំនួន ១០ ប្រទេស ដោយមាន ៣៤ប្រទេសផ្សេងទៀត កំពុងរង់ចាំ ដើម្បីក្លាយជាសមាជិក។
រដ្ឋជាសមាជិករបស់ខ្លួន មានចំនួនជិត ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបសកលលោក និងប្រហែល ៤៥ ភាគរយនៃចំនួនប្រជាជនពិភពលោក។