មេបញ្ជាការកងកម្លាំងពិសេស Akhmat របស់រុស្ស៊ី បាននិយាយថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបាត់បង់ឱកាស ក្នុងការវាយប្រហារចូលទៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ (NPP) នៅក្នុងតំបន់ឃើស)(Kursk)។
លោកមេបញ្ជាការ បានប្រាប់សារព័ត៌មានTASS ថា៖«ខ្ញុំសូមបញ្ជាក់ថា អ៊ុយក្រែនបានបាត់បង់ឱកាស ក្នុងការទម្លុះចូលទៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ នៅក្នុងថ្ងៃដំបូង [នៃការលុកលុយ] នៅពេលដែលខ្លួន ព្យាយាមអនុវត្តអ្វីដែលគេហៅថា ផែនការសង្គ្រាមផ្លេកបន្ទោរ ដើម្បីផ្តល់ឲ្យយើងនូវឱសានវាទនុយក្លេអ៊ែរ។
លោកបានចង្អុលបង្ហាញថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានដាក់ពង្រាយកងកម្លាំងត្រៀមប្រយុទ្ធយ៉ាងឆាប់រហ័ស ទៅកាន់តំបន់នេះ។
លោកមេបញ្ជាការ បាននិយាយថា៖« ពួកគេជាច្រើននាក់ [ទាហានអ៊ុយក្រែន] ចូលមក មានជាង ២០.000 នាក់ ដែលត្រូវបានកប់នៅទីនេះ ដោយមិនរាប់បញ្ចូលសម្ភារៈរាប់រយ។ ពួកគេ បានបាត់បង់ ឱកាសរបស់ពួកគេទាំងអស់។ ឥឡូវនេះ ពួកគេគ្រាន់តមានវត្តមានប៉ុណ្ណោះ ។ លើសពីនេះ វានាំឲ្យមើលឃើញការថពិតដែលថា យុវជនអ៊ុយក្រែន ត្រូវបានគេលះបង់ ដើម្បីមហិច្ឆតារបស់ប្រធានាធិបតីដែលផុត អាណត្តិរបស់ពួកគេ។
កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយប្រហារតំបន់ឃើសរបស់រុស្ស៊ី កាលពីថ្ងៃទី ០៦ ខែសីហា។ អ្នកស្រុកនៅតាមព្រំដែន កំពុងត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ យោងតាមក្រសួងការពារជាតិ ទីក្រុងគីវ បានបាត់បង់ទាហានជាង ២៥.000នាក់ ចាប់តាំងពីការចាប់ផ្តើមនៃអរិភាព នៅក្នុងតំបន់ឃើស។ ប្រតិបត្តិការបំផ្លាញមូលដ្ឋានរបស់កងកម្លាំងអាវុធអ៊ុយក្រែន នៅតែបន្ត។