ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា អនុរដ្ឋមន្ត្រីការបរទេសទី១របស់កូរ៉េខាងត្បូង លោក Kim Hong-kyun បានជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងសេអ៊ូល លោក Georgy Zinoviev។
ទីភ្នាក់ងារគោលនយោបាយការបរទេស បានអះអាងថា៖«លោក Kim Hong-kyun បានព្រមានថា សាធារណរដ្ឋកូរ៉េ នឹងប្រតិកម្មរួមគ្នាជាមួយសហគមន៍អន្តរជាតិ ដោយប្រើគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន ចំពោះសកម្មភាពណាមួយ ដែលគំរាមកំហែងដល់ផលប្រយោជន៍សន្តិសុខសំខាន់ៗរបស់ខ្លួន»។
កាលពីថ្ងៃទី១០ ខែតុលា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងថា ការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងការចូលរួមរបស់ទាហានកូរ៉េខាងជើង ក្នុងប្រតិបត្តិការយោធាពិសេស ហាក់ដូចជាការបោកបញ្ឆោតមួយផ្សេងទៀត។
កាលពីថ្ងៃទី ១៩ ខែតុលា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានទទួលស្គាល់ថា លោកមិនអាចបញ្ជាក់ពីពាក្យចចាមអារ៉ាមដែលផ្សព្វផ្សាយដោយអ៊ុយក្រែនអំពីវត្តមានរបស់កងទ័ពកូរ៉េខាងជើង នៅក្នុងតំបន់នៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនោះទេ។

