ក្រុមអាជ្ញាធរក្នុងស្រុក និយាយថា ឧទ្ធម្ភាគចក្រមួយគ្រឿង បានបើកបុកអង់តែនវិទ្យុនៅទីក្រុង Houston រដ្ឋតិចហ្សាស់ សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស ៤នាក់ ។
អភិបាលក្រុង Houston លោក John Whitmire និយាយថា ក្មេងម្នាក់ស្ថិតក្នុងចំណោមជនរងគ្រោះ ។
លោក Whitmire បន្តថា ក្រុមឆ្លើយតបសង្រ្គោះបន្ទាន់ជាច្រើននាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ។
កាមេរ៉ាសុវត្ថិភាពនៅក្បែរនោះ ថតបានពេលដែលឧទ្ធម្ភាគចក្រធ្លាក់ ជាពេលដែលឧទ្ធម្ភាគចក្រហោះឆ្ពោះទៅបុកអង់តែន បណ្តាលឲ្យធ្លាក់ និងផ្ទុះជាអណ្តាតភ្លើងឡើង ៕

