រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយនៅក្នុងបទសម្ភាសន៍មួយសម្រាប់ភាពយន្តឯកសារ MGIMO 80 ថា ការហាមប្រាមភាសារុស្សីក្នុងប្រទេសអ៊ុយក្រែន និងគំនិតនៃប្រទេសនេះ ចូលរួមជាមួយអង្គករណាតូ គឺមិនអាចទទួលយកបាន ហើយត្រូវតែបោះបង់ចោល។
លោក ឡាវរ៉ូវ បានលើកឡើងថា៖« បញ្ហានេះ គឺជាសិទ្ធិរបស់ប្រជាជនដែលនិយាយភាសារុស្សីក្នុងប្រទេសអ៊ុយក្រែន ត្រូវបានកៀបសង្កត់។ ច្បាប់ហាមឃាត់ការអប់រំជាភាសារុស្សី និងប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅរុស្ស៊ីដែលប្រតិបត្តិការនៅអ៊ុយក្រែន ហើយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនដែលផ្សាយជាភាសារុស្សី ត្រូវបានអនុម័ត។ វប្បធម៌រុស្ស៊ី ត្រូវបានហាមឃាត់។ លោកបានបន្ថែមថា៖«នៅទីក្រុងគីវ បទប្បញ្ញត្តិដាច់ដោយឡែក ត្រូវបានចេញ ដើម្បីលុបចោលសកម្មភាពវប្បធម៌ណាមួយជាភាសារុស្សី» ដោយពិពណ៌នាអំពីការពិតនេះ និងចេតនាដែលត្រូវបានប្រកាសដោយទីក្រុងគីវ និងលោកខាងលិច ដើម្បីធ្វើឲ្យអ៊ុយក្រែនក្លាយជាសមាជិកណាតូ ដែលមិនអាចទទួលយកបាន។
ប្រមុខអ្នកការរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា៖«រឿងទាំងអស់នេះ ត្រូវតែដឹង និងបោះបង់ចោល»។

