រដ្ឋមន្ត្រីក្រសូងអប់រំផ្តល់អនុសាសន៍៥ចំណុចដើម្បីលើក កម្ពស់គុណភាពអប់រំនៅសកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា

2024/10/22 12:30:38 am        105

(ភ្នំពេញ) រដ្ឋមន្ត្រីក្រសូងអប់រំយុវជននិងកីឡា បានជម្រុញឲ្យសកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ដែលទើបបង្កើតថ្មី ក្រៅពីការចូលរួមអភិវឌ្ឍវិស័យឧត្តមសិក្សានិងការអភិវឌ្ឍធនធានមនុស្សកម្ពុជាសម្រាប់ឆ្លើយតប ទៅនឹងចក្ខុវិស័យរបស់កម្ពុជា ឆ្នាំ២០៣០ និង ២០៥០ ជាប្រទេសមានចំណូលកម្រិតខ្ពស់នោះ ត្រូវជួយស្វែងរកឪកាសការងារដល់និស្សិតខ្មែរអ៊ិស្លាមក្រោយបញ្ចប់ការ សិក្សានៅថ្នាក់ឧត្តមសិក្សានោះ ។

  ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានជម្រុញដូចន្នេះ ក្នុងខណះជាអធិបតីដាក់ឱ្យដំណើការជាផ្លូវការនូវសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យានៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ថ្ងៃទី២១ ខែតុលាឆ្នាំ ២០២៤ នេះ ។

  នៅក្នុងឱកាសនោះឯកឧត្តម ហង់ជួន ណារ៉ុន បានកោត សរសើរចំពោះវឌ្ឍនភាព និងការអភិវឌ្ឍជាបន្តបន្ទាប់របស់សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ដោយបានធ្វើការបណ្តុះបណ្តាលស្របតាមកម្ម វិធីសិក្សាថ្នាក់ជាតិ និងកម្មវិធីឥស្លាមផងដែរ ដើម្បីឆ្លើយ តបទៅនឹងតម្រូវការរបស់និស្សិតខ្មែរឥស្លាម ដែលបាន បញ្ចប់ការសិក្សាមធ្យម សិក្សាទុតិយភូមិ ប៉ុន្តែពុំមានលទ្ធ ភាពបន្តការសិក្សានៅសាកលវិទ្យាល័យ ជាពិសេសការខិតខំព្យាយាមបន្ត និងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធីវ៉ាកាហ្វ (គរុភ័ណ្ឌ) អាល់រ៉ាជីហ៊ី នៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នដៃគូនៃសាកលវិទ្យាល័យផ្សេងទៀតនៅប្រទេសម៉ាឡេស៊ី។ក្នុងន័យនេះដើម្បីបន្តលើកកម្ពស់គុណភាពអប់រំ ឯកឧត្តមបណ្ឌិតសូមផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់សាកលវិទ្យាល័យ ដើម្បីយកទៅអនុវត្តដូចជាទី១.បន្តលើកកម្ពស់គុណភាពនៃការបណ្តុះ បណ្តាល ដោយគិតគូរអំពីការអភិ វឌ្ឍសមត្ថភាពសាស្ត្រាចារ្យជាប្រចាំ ជាពិសេសការបង្កឱកា សក្នុងការស្រាវជ្រាវបន្ថែម។ ទី២. ខិតខំកែលម្អហេដ្ឋា រច នាសម្ព័ន្ធ បរិស្ថានស្អាត ជាពិសេសត្រូវបំពាក់សម្ភារបរិក្ខារឱ្យបានសមស្របសម្រាប់ការរៀននិងការបង្រៀន ដោយបំពាក់នូវបច្ចេកវិទ្យាទំនើប និង ឯកសារគ្រប់គ្រាន់សម្រាប់ការសិក្សារៀនសូត្រ និងការស្រាវជ្រាវ។ទី៣សិក្សាអំពីការបន្ថែមជំនាញមួយចំនួន ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងបរិបទយុគសម័ឌីជីថល។ ហើយចំពោះសំ ណើសុំបង្កើតដេប៉ាតឺម៉ង់ថ្មី ជំនាញថ្មី និងថ្នាក់បរិញ្ញាបត្ររង ស្របតាមតម្រូវការទីផ្សារការងារ និងនិស្សិតខ្មែរឥស្លាមនៅកម្ពុជា សូមដាក់ពាក្យស្នើសុំ និងបន្តសហការជាមួយនាយ កដ្ឋានគ្រប់គ្រងឧត្តមសិក្សានៃ ក្រសួងអប់រំយុវជន និង កីឡា ដើម្បីបំពេញបែបបទ និងទទួលបានការអនុញ្ញាត។ទី៤.ផ្សារភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងគ្រឹះ ស្ថានសិក្សាចំណេះទូទៅលើកិច្ចការងារស្ទែម និងថ្នាលទំនាក់ទំនងសិក្សានៅឧត្តមសិក្សា ។និងទី៥. គឺផ្សារភ្ជាប់ការបណ្តុះបណ្តាលទៅនឹងការងារធុរកិច្ច ការបង្កើតក្រុម ការងារ ឬការបណ្តុះធុរកិច្ចជំនាន់ថ្មី ។

  ក្រៅពីថ្លែងអំណរគុណដល់ម្ចាស់ជំនួយ និង ដៃគូនានា ដែលបានគាំទ្រដល់ការសិក្សារបស់និស្សិតនៅសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ជាពិសេសមូលនិធិវ៉ាកាហ្វ (គរុភ័ណ្ឌ) អាល់រ៉ាជីហ៊ីនៃប្រទេសអារ៉ាប៊ីសាអូឌីត ។ ទាំងនេះបានបង្ហាញឱ្យឃើញថា ជាទឹកចិត្តដ៏ប្រពៃក្នុងការកែច្នៃនិស្សិតឱ្យក្លាយទៅជាធនធានមនុស្ស ប្រកបដោយផលិតភាពការងារខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីនេះឯកឧត្តម រដ្ឋមន្ត្រីបាន អំពាវនាវដល់សប្បុរសជនទាំងអស់បន្តជួយដល់សាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យានេះ តាមអ្វីដែលអាចជួយបានទាំងផ្នែកសម្ភារៈបច្ចេកទេស និង ហិរញ្ញវត្ថុ ដើម្បីឱ្យសាកលវិទ្យាល័យនេះ កាន់តែមានភាពរីកចម្រើនតទៅមុខទៀត ។

  ឯកឧត្តមបណ្ឌិត ហូសេន មូហាម៉ាត់ហ្វារឹត ប្រធានក្រុម ប្រឹក្សាភិបាលសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេក វិទ្យាបានបង្ហាញការប្តេជ្ញាប្រកួតប្រជែងឱ្យក្លាយជាគ្រឹះស្ថានឧត្តមសិក្សាមួយ ដែលមានឧត្តមភាព កិត្យានុភាព និង ផលិតភាព ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនិងការ ស្រាវជ្រាវ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យអប់រំឱ្យកាន់តែល្អប្រសើរស្របតាមគោល នយោបាយរបស់ក្រសួងអប់រំយុវជន និង កីឡា ។

  សូមជម្រាបថា សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា មានជំនាញ១៥ក្នុងមហាវិទ្យាល័យចំនួន ៥ ទី១. មហាវិទ្យា ល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ទី២. មហាវិទ្យា ល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ទី៣. មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា។ទី៤. មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិងទី៥. មហាវិទ្យា ល័យអភិវឌ្ឍន៍ជនបទ៕ អត្ថបទ.ភារម្យ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm