ប្រទេសអេហ្ស៊ីបកាលពីថ្ងៃអាទិត្យ បានថ្កោលទោសចំពោះការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់លំនៅឋានមួយកន្លែង នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប ដែលបានសម្លាប់ និងបង្កឲ្យរបួសដល់ជនជាតិប៉ាឡេស្ទីនជាងមួយរយនាក់ ក៏ដូចជាការបន្តវាយប្រហារទៅលើជនស៊ីវិលដែលគ្មានការការពារ និងកន្លែងជនស៊ីវិល នៅក្នុងដែនដីនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអេហ្ស៊ីប បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីធ្វើមានយន្តការទទួលត្រូវពីអន្តរជាតិ បញ្ចប់ការឈឺចាប់របស់ជនស៊ីវិលនៅតំបន់ហ្កាហ្សា និងបញ្ឈប់អ៊ីស្រាអែលពីការកំណត់គោលដៅលើជនស៊ីវិល និងការបំពានច្បាប់អន្តរជាតិ។
អេហ្ស៊ីប ក៏បានអំពាវនាវជាថ្មី ឲ្យសហគមន៍អន្តរជាតិ បញ្ឈប់ «ការឈ្លានពានរបស់អ៊ីស្រាអែល»។
យោងតាមអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីន ៨៧នាក់ បានស្លាប់ និងជាង ៤០នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃសៅរ៍ នៅពេលដែលយន្តហោះចម្បាំងអ៊ីស្រាអែល បានវាយឆ្មក់តំបន់លំនៅឋានមួយ នៅទីក្រុង Beit Lahia ភាគខាងជើងតំបន់ហ្កា ហ្សា។

