ស្រទាប់ផ្សែងអ័ព្ទ បានគ្របដណ្តប់លើរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌានាថ្ងៃចន្ទនេះ ពេលដែលគុណភាពខ្យល់ឈានដល់កម្រិតគ្មានសុខភាព ស្របពេលប្រជាកសិករបន្តដុតកាកសំណល់ដំណាំរបស់ពួកគេនៅរដ្ឋជិតខាង ។
ជារៀងរាល់ឆ្នាំ គុណភាពខ្យល់នៅក្នុងទីក្រុងញូវដែល្លី កាន់តែអាក្រក់ទៅដោយសារការដុតកាកសំណល់ដំណាំនៅក្នុងរដ្ឋជិតខាង រួមទាំងនៅរដ្ឋ Punjab, Haryana, និងរដ្ឋ Uttar Pradesh ។
រដ្ឋធានីញូវដែល្លី ត្រូវបានក្រុមស្វីស IQAir ចាត់ទុកថាជាទីក្រុងមានកង្វក់បរិកាសខ្លាំងបំផុតកាលពីឆ្នាំមុន ។
លោក Kushal Chaudhary គឺជានិស្សិតមួយរូបរស់នៅក្នុងទីក្រុងដែល្លី និយាយថា លោកពិបាកដកដង្ហើមខ្លាំងណាស់ ហើយលោកសូមជំរុញរដ្ឋាភិបាលឲ្យធ្វើអ្វីយ៉ាងចំពោះកង្វក់បរិយាកាស ។។
គុណភាពខ្យល់កាន់តែអាក្រក់ទៅពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងទីក្រុងដែល្លី អំឡុងរដូវរងា ពេលដែលខ្យល់ត្រជាក់ទាក់យកកង្វក់ពីប្រភពជាច្រើន រួមទាំងរថយន្ត ឧស្សាហកម្ម ធូលីសំណង់ និងការដុតកាកសំណល់កសិកម្ម ៕


