នៅថ្ងៃចន្ទនេះ សភាវៀតណាម បានបោះឆ្នោតជ្រើសរើលលោកឧត្តមសេនីយ៍កងទ័ព Luong Cuong ជាប្រធានរដ្ឋថ្មី នៅក្នុងដំណើរវិវត្តសង្ឃឹមទុកដ៏ទូលំទូលាយមួយដែលរំពឹងថានឹងនាំមកនូវស្ថិរភាពមួយចំនួនដល់នយោបាយវៀតណាម ក្រោយដំណាក់កាលច្របូកច្របល់នៃការចាកចេញ និងរុះរើតំណែងជាបន្តបន្ទាប់ ។
លោក Cuong វ័យ ៦៧ឆ្នាំ ទទួលយកតំណែងមួយនេះ ពីលោក To Lam ដែលត្រូវបានតែងតាំងជាប្រធានាធិបតីរបស់ប្រទេសឯកគណបក្សគ្រប់គ្រងបែបកុម្មុយនិស្តមួយនេះ កាលពីខែឧសភា និងទទួលយកការងារមានអំណាចជាងមុនជាប្រធានគណបក្ស បន្ទាប់ពីការស្លាប់របស់លោកអគ្គលេខាធិការ Nguyen Phu Trong កាលពីខែកក្កដា ។
លោក Cuong ទទួលបានការជ្រើសតាំងជាមួយសំឡេងឆ្នោតពីអ្នកតំណាងទាំង ៤៤០រូបដែលបានចូលរួមអង្គប្រជុំសភានាថ្ងៃចន្ទនេះ ។
មុនការបោះឆ្នោត លោក Cuong កាន់តំណែងសំខាន់នៅក្នុងលេខាធិការដ្ឋានបក្សកុម្មុយនិស្ត ដែលធ្វើឲ្យគាត់ក្លាយជាមន្រ្តីឋានៈខ្ពស់បំផុតទី ៥នៅក្នុងប្រទេស បន្ទាប់ពីប្រធានគណបក្ស ប្រធានាធិបតី នាយករដ្ឋមន្រ្តី និងប្រធានសភា ។ លោកគឺជាសមាជិករបស់គណៈកម្មាធិការមជ្ឈិមបក្សផងដែរ ដែលជាស្ថាប័នសម្រេចចិត្តកំពូលរបស់គណបក្ស ៕


