សម្តេចតេជោ ៖ អ្នកមានសញ្ជាតិ២ ឬច្រើនគឺនៅតែធ្វើការបំរើជាតិបានដដែល លើកលែង​តែ​ថ្នាក់ដឹក​នាំ​ស្ថាប័នកំពូលៗទាំងបួន

2021/10/12 08:33:11 pm        455

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា អ្នកមានសញ្ជាតិ២ ឬច្រើនជាងនេះ គឺនៅតែអាចធ្វើការបំរើផលប្រយោជន៍ប្រជាជន និងប្រទេសជាតិបាន ដដែលលើកលែងតែស្ថាប័នកំពូលៗទាំងបួន គឺស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងជាពិសេសនាយករដ្ឋមន្រ្តីនេះតែម្តង គឺពួកគេត្រូវតែមានសញ្ជាតិខ្មែរតែមួយជាដាច់ខាត។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះគឺបានឆ្លើយតបទៅនឹងគណនីហ្វេសបុក មួយដែលមានឈ្មោះ «ចិត្រា អង្គុល្លីមារ កែវ» ដែលបាន​សរសេរ​កាលពីម្សិលមិញថា «ក្រោយ​ពី​បានទទួលការស្នើសុំធ្វើវិសោធនកម្មច្បាប់ ដើម្បីបង្កើតច្បាប់សញ្ជាតិមួយពីលោក ហ៊ុន សែន និងប្រធានរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្របានផ្ញើសារឲ្យក្រុម​រដ្ឋធម្មនុញ្ញ​ចាត់ចែង​ក្តី​ព្រមព្រាង​ច្បាប់នេះតាម​នីតិរដ្ឋ។ ក្តីសង្ឃឹមរបស់មេបក្សប្រឆាំងថា ព្រះមហាក្សត្រ​មិនទទួលស្គាល់​នៅ​វិសោធនកម្មច្បាប់នេះត្រូវចប់»។

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបថា «តាមល្បឿនដំណើរការនេះ ប្រើពេលមិនយូរទេ ព្រោះសេចក្តីថ្លែងហេតុ និងលិខិតរបស់នាយករដ្ឋមន្ត្រី បានទៅដល់សភារួចហើយ។ នេះជាផល​ប្រយោជន៍​យូរអង្វែងរបស់ជាតិប្រសិនគេស្រឡាញ់​ជាតិពិតប្រាកដ​គេមិនខ្លាច​លះបង់​សញ្ជាតិ​បរទេស​មកបំរើជាតិខ្មែរ នៅក្នុងឋានៈជានាយករដ្ឋមន្ត្រីជា​ប្រធានរដ្ឋសភា​ ជាប្រធាន​ព្រឹទ្ធសភា​ និងជាប្រធានក្រុមប្រឹក្សា​ធម្មនុញ្ញ​ទេ»។

សម្តេចតេជោ បានបញ្ជាក់ទៅកាន់គណនីហ្វេសបុកនេះ បន្ថែមទៀតថា «រដ្ឋ​ធម្មនុញ្ញ​ក្រោយ​ធ្វើ​វិសោធនកម្ម​នៅ​បាន​រក្សា​ទ្វារ​ចំហ​សម្រាប់​បងប្អូន ដែលមានសញ្ជាតិ២ ឬច្រើនមកធ្វើការងារ​ក្រៅ​ពីតំណែងទាំង៤ ខាងលើដូចនេះ បងប្អូនដែលមានសញ្ជាតិច្រើនគ្មានអ្វីត្រូវខាតបង់នោះឡើយ លើកលែង​តែ​បុគ្គល​ដែល​ប្រាថ្នា​កាន់​តំណែងកំពូលទាំង៤ ពិសេស​តំណែង​ជា​នាយករដ្ឋមន្ត្រី​ ដែល​គេចង់​បានជាង២០ឆ្នាំ​មក​ហើយ​ តែគេ​មិន​អាចទទួល​បាន​ដោយ​សារ​ក្បាច់ទាត់​គេបាក់ជើងខ្លួនឯង​នាពេល​កន្លងមក ​ពិសេសប្រើក្បាច់ពិសេសចុងក្រោយនេះគឺក្បាច់ Good bye prime minister!»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ធ្វើវិសោធនកម្មច្បាប់ ដើម្បីកំណត់សញ្ជាតិតែមួយ​ចំពោះ​ថ្នាក់ដឹកនាំកំពូលៗ ចំនួនបួន ដូចជាព្រឹទ្ធសភា​ រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ​និងនាយករដ្ឋមន្រ្តី ហើយការកំណត់​សញ្ជាតិ​តែមួយនេះ គឺដើម្បី​បញ្ចៀស​ការ​ជ្រៀតជ្រែក​ពី​បរទេស និង​ក៏​ដើម្បីផលប្រយោជន៍ប្រទេសជាតិផងដែរ។

ក្រោយពីមានការស្នើពីសម្តេចតេជោ ហ៊ុន សែន សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំ​ស្ថាប័ន​កំពូលៗ ទាំងបួននេះ ត្រូវបាន​បញ្ជូនដល់ដៃរដ្ឋសភាហើយ ក្រោយពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជ​ហរទ័យ​ យល់ស្របនូវគំនិតផ្តួចផ្តើម​សម្រាប់​កំណត់​សញ្ជាតិតែមួយនេះ។

ការធ្វើវិសោធន៍កម្មច្បាប់ ស្តីពីកំណត់សញ្ជាតិតែមួយនេះ ​គឺត្រង់ត្រង់ចំណុច មាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមជាដើម៕

អត្ថបទ ៖ បាន ចក់


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm