នៅព្រឹកថ្ងៃចន្ទនេះ រុស្ស៊ី បានវាយប្រហារទីក្រុង Zaporizhzhia ស្ថិតនៅតំបន់ភាគអាគ្នេយ៍អ៊ុយក្រែន ជាមួយនឹងមីស៊ីលបាលីស្ទិក បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមនុស្ស ១៤នាក់ផ្សេងទៀត រងរបួស ហើយនិងធ្វើឲ្យខូចខាតផ្ទះសម្បែងជាង ៣០ខ្នង ។
អភិបាលក្រុង Zaporizhzhia លោក Ivan Fedorov និយាយថា មនុស្ស ៧នាក់ បានរងរបួស និងផ្ទះជាង ៣០ខ្នង រងការខូចខាត ។ មាននូវផលវិបាកនៃការវាយប្រហាររបស់សត្រូវលើទីក្រុង Zaporizhzhia ។ ក្រោយមកលោកនិយាយថា ចំនួនអ្នករងរបួស បានកើនឡើងដល់ ១៤នាក់ និងមនុស្សម្នាក់ បានស្លាប់ ។
ការវាយប្រហារនេះដែរ បានកើតឡើង បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវ និងទីក្រុងផ្សេងៗជាច្រើនទៀតកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឲ្យមនុស្ស ១៧នាក់ រងរបួសនៅទីក្រុងភាគកណ្តាល Kryviy Rih របស់អ៊ុយក្រែន ៕


