into Israel
នៅថ្ងៃចន្ទនេះ អ៊ីស្រាអែល និងក្រុមហេសបូឡា បានផ្ទុះអាវុធដាក់គ្នាតាមខ្សែបន្ទាត់ព្រំដែន ស្របពេលប្រេសិតពិសេសសហរដ្ឋអាមេរិក គ្រោងមានជំនួបជាមួយក្រុមមន្រ្តីលីបង់នៅទីក្រុងបេរូត ដើម្បីពិភាក្សាលើលក្ខខណ្ឌសម្រាប់បទឈប់បាញ់រវាងភាគីសង្រ្គាមទាំង ២ ។
រ៉ុក្កែតបានហោះលើរំលងព្រំដែនពីលើទឹកដីអ៊ីស្រាអែល ស្របពេលដែលប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល បាញ់ស្កាត់រ៉ុក្កែតរបស់ក្រុមហេសបូឡា ។ យោធាអ៊ីស្រាអែល និយាយថា ពួកគេរកឃើញរ៉ុក្កែត ២៥គ្រាប់បាញ់ចេញពីលីបង់ចូលក្នុងទឹកដីអ៊ីស្រាអែល ។
អ៊ីស្រាអែល បានបើកការវាយប្រហារសងសឹកវិញនៅតំបន់ភាគខាងត្បូងលីបង់ដែលត្រូវបានគេមើលឃើញពីព្រំដែនភាគខាងជើងអ៊ីស្រាអែល ។
ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Amos Hochstein នឹងមានជំនួបជាមួយនាយករដ្ឋមន្រ្តីបណ្តោះអាសន្នលីបង់លោក Najib Mikati និងប្រធានសភាលោក Nabih Berri នៅថ្ងៃចន្ទនេះ ៕

