អំឡុងដំណើរទស្សនកិច្ចទៅកានទីក្រុងគីវនាថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានប្រកាសកញ្ចប់ជំនួយអាវុធ ៤០០លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងគ្រាប់រំសេវបន្ថែមទៀត រថពាសដែក និងអាវុធប្រឆាំងរថក្រោះ ។
លោកបានប្រកាសជំនួយបន្ថែមទៀតនេះ អំឡុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ។
លោក Austinបានបំពេញទស្សនកិច្ចទៅកាន់អ៊ុយក្រែន ដើម្បីបង្ហាញសាមគ្គីភាពជាមួយទីក្រុងគីវ រយៈពេល ២សប្តាហ៍ប៉ុណ្ណោះ មុនការបោះឆ្នោតសហរដ្ឋអាមេរិក ដែលធ្វើឲ្យមានភាពមិនច្បាស់លាស់ដល់អនាគតនៃការគាំទ្ររបស់លោកខាងលិច ។
ដំណើរទស្សនកិច្ចរបស់លោក Austin ដែលជាដំណើរទស្សនកិច្ចលើកទី ៤ និងទំនងជាដំណើរទស្សនកិច្ចចុងក្រោយជាប្រធានមន្ទីរបច្ចកោណរបស់លោកប្រធានាធិបតី Joe Biden នឹងរួមបញ្ចូលកិច្ចពិភាក្សាស៊ីជម្រៅលើកិច្ចខិតខំរបស់សហរដ្ឋអាមេរិក ក្នុងការជួយទីក្រុងគីវការពារខ្លួន ស្របពេលដែលកងកម្លាំងរុស្ស៊ី ដណ្តើមបានទីតាំងឈរជើងនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ៕