ប្រេសិតពិសេស Hochstein ៖ អាមេរិកធ្វើការជាមួយលីបង់ និងអ៊ីស្រាអែលដើម្បីបញ្ចប់ជម្លោះឲ្យបានល្អ

2024/10/22 03:06:57 am        48

 ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Amos Hochstein និយាយនៅថ្ងៃចន្ទនេះនៅទីក្រុងបេរូតថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយអ៊ីស្រាអែល និងលីបង់ ដើម្បីស្វែងរករូបមន្តដែលនាំឲ្យបញ្ចប់ជម្លោះរបស់ពួកគេឲ្យបានល្អ ។

 សេចក្តីសម្រេចលេខ ១៧០១របស់អង្គការសហប្រជាជាតិ(UN)ដែលបានបញ្ចប់ជុំចុងក្រោយនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមជីវពលហេសបូឡាកាលពីឆ្នាំ ២០០៦ បានកំណត់ឲ្យតំបន់ភាគខាងត្បូងលីបង់គ្មានទាហាន ឬអាវុធក្រៅពីរដ្ឋលីបង់ ។

 ទោះបីជាយ៉ាងណាក៏ដោយ ក្រុមចលនាស៊ីអ៊ីតគាំទ្រដោយអ៊ីរ៉ង់មួយនេះ ពុំបានបញ្ចប់វត្តមានរបស់ពួកគេឡើយ ។

 ភាពតានតឹងឆ្លងព្រំដែននៅតែបន្ត ផ្តើមឡើងពីការវាយប្រហារដោយមីស៊ីលរបស់ក្រុមហេសបូឡាលើតំបន់ភាគខាងជើងអ៊ីស្រាអែក ដើម្បីគាំទ្រក្រុមហាម៉ាស់ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ក្រោយការសម្លាប់រង្គាលនៅតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីរយៈពេលជាង ១ឆ្នាំមុន ។

 លោក Hochstein ដែលបំពេញទស្សនកិច្ចទៅកាន់ប្រទេសលីបង់ជាលើកទី ២ក្នុងរយៈពេល ២ខែកន្លងមកនេះ មាននូវជំនួបជាមួយក្រុមមន្រ្តីលីបង់ នៅក្នុងដំណើរជំរុញការសម្របសម្រួលថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីនាំសន្តិភាពមកកាន់តំបន់មជ្ឈិមបូព៌ា ក្រោយអ៊ីស្រាអែលសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwar កាលពីសប្តាហ៍មុន ។

 លោក Hochstein បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា ភាគីទាំង ២ ប្តេជ្ញាចិត្តលើសេចក្តីសម្រេច UN លេខ ១៧០១ មិនទាន់គ្រប់គ្រាន់នោះទេ ។

 លោកបន្តថា ពួកយើងកំពុងធ្វើការជាមួយរដ្ឋាភិបាលលីបង់ រដ្ឋលីបង់ ក៏ដូចជារដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីទទួលបានរូបមន្តដែលនាំឲ្យបញ្ចប់ជម្លោះមួយនេះតែម្តង និងសម្រាប់អ្នកទាំងអស់គ្នា ។

លោក Hochstein បញ្ជាក់ទៀតថា លោកមាននូវជំនួបលក្ខណៈស្ថាបនាជាមួយប្រធានសភាលោក Nabih Berri គឺជាសម្ព័ន្ធមិត្តជិតស្និតរបស់ក្រុមហេសបូឡា ដែលបានចូលរួមកិច្ចខិតខំផ្នែកការទូតដើម្បីបញ្ចប់ជម្លោះមួយនេះ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm