អូស្ត្រាលី នឹងទិញមីស៊ីលទំនើបរបស់អាមេរិក ក្នុងកិច្ចព្រមព្រៀងតម្លៃ៤,៧ពាន់លានដុល្លារ

2024/10/22 09:45:55 am        66

ប្រទេសអូស្ត្រាលី បានប្រកាសនៅថ្ងៃអង្គារ ទី២២ ខែតុលានេះ នូវកិច្ចព្រមព្រៀងតម្លៃ ៤,៧ ពាន់លានដុល្លារអាមេរិក ដើម្បីបំពាក់អាវុធដល់កងទ័ពជើងទឹករបស់ខ្លួនជាមួយនឹងមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយទំនើបរបស់សហរដ្ឋអាមេរិក ក្នុងពេលដែលមានភាពតានតឹងផ្នែកយោធាកើនឡើងឆាប់រហ័សនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

កិច្ចព្រមព្រៀង ដែលត្រូវបានសាទរដោយទីក្រុងកង់បេរ៉ាថាជា «ព្រឹត្តិការណ៍ដ៏សំខាន់មួយ» ដើម្បីពង្រឹងការការពារដែនទឹករបស់ប្រទេសអូស្ត្រាលីឡើងវិញ ស្របតាមយុទ្ធសាស្ត្រថ្មីដែលត្រូវបានដាក់ចេញនៅឆ្នាំនេះ ដើម្បីទប់ទល់ «តាកទិកដ៏ខ្លាំងក្លា» របស់ប្រទេសចិន នៅក្នុងតំបន់នេះ។

ប្រទេសអូស្ត្រាលី និយាយថា ខ្លួននឹងចំណាយប្រាក់៧ពាន់លានដុល្លារអូស្ត្រាលី ឬ៤,៧ពាន់លានដុល្លារអាមេរិក ដើម្បីទិញមីស៊ីល SM-6 បំពាក់លើនាវាដែលអាចវាយប្រហារអាកាសយានប្រយុទ្ធ និងមីស៊ីលតម្រង់គោលដៅ ព្រមទាំងមីស៊ីល SM-2 Block III C រយៈចម្ងាយមធ្យម ដែលជំរុញប្រព័ន្ធបង្ហាញផ្លូវថ្មី និងសមត្ថភាពប្រយុទ្ធការពារប្រទេស។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិអូស្ត្រាលី លោក Pat Conroy ដែលកំពុងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា អូស្ត្រាលីប្រឈមមុខទៅនឹងបរិយាកាសយុទ្ធសាស្ត្រភូមិសាស្ត្រដ៏ស្មុគស្មាញបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

លោកនិយាយថា មីស៊ីល «ឈានមុខគេរបស់ពិភពលោក» នឹងធ្វើឲ្យប្រជាជនអូស្ត្រាលី មានសុវត្ថិភាព ទប់ទល់សត្រូវ និងការពារផលប្រយោជន៍ជាតិរបស់ប្រទេសអូស្ត្រាលី ក្នុងយុគសម័យមីស៊ីល ។

អត្ថបទដែលទាក់ទង

ក្មេងប្រុស ១៥ឆ្នាំម្នាក់ត្រូវចាប់ខ្លួន ក្រោយការបាញ់ប្រហារសម្លាប់មនុស្ស ៥នាក់នៅរដ្ឋ វ៉ាស៊ីនតោន
2024/10/22 01:05:53 pm        1
វត្តមានទាហានកូរ៉េខាងជើងលើដីអ៊ុយក្រែន នាំឲ្យមានការជជែកវែកញែកជាថ្មីនៅសហភាពអឺរ៉ុប
2024/10/22 01:02:03 pm        1
រុស្ស៊ី៖ កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយកូរ៉េខាងជើង មិននាំទៅរកការប្រឆាំងប្រទេសទីបីឡើយ
2024/10/22 12:57:48 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្មេងប្រុស ១៥ឆ្នាំម្នាក់ត្រូវចាប់ខ្លួន ក្រោយការបាញ់ប្រហារសម្លាប់មនុស្ស ៥នាក់នៅរដ្ឋ វ៉ាស៊ីនតោន

2024/10/22 01:05:53 pm
​វត្តមានទាហានកូរ៉េខាងជើងលើដីអ៊ុយក្រែន នាំឲ្យមានការជជែកវែកញែកជាថ្មីនៅសហភាពអឺរ៉ុប
2024/10/22 01:02:03 pm
​រុស្ស៊ី៖ កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយកូរ៉េខាងជើង មិននាំទៅរកការប្រឆាំងប្រទេសទីបីឡើយ
2024/10/22 12:57:48 pm
​ក្បូរក្បាច់រចនាដ៏រស់រវើក ប្រកបដោយសោភ័ណល្អស្រស់ នៃស្ថាបត្យកម្មពុទ្ធសាសនា​ក្នុង​វត្តស្វាយសៀមថ្មី ជាវត្តនៅកម្ពុជាក្រោម
2024/10/22 12:56:46 pm
​អាមេរិក អះអាងជាថ្មីការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន និងប្រកាសកញ្ចប់ជំនួយ៤០០លានដុល្លារ
2024/10/22 12:54:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/10/21 10:01:57 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/10/01 04:47:14 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/10/19 07:20:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/10/19 04:26:40 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/10/20 07:48:32 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am