ហិង្សានយោបាយនៅសហរដ្ឋអាមេរិក កើនឡើងខ្លាំង ខណៈការបោះឆ្នោតខិតកាន់តែជិត

2024/10/22 05:40:57 pm        88

ខណៈដែលការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅសល់តែជាង ១០ថ្ងៃទៀតប៉ុណ្ណោះ ករណីអំពើហិង្សានយោបាយបានកើនឡើងខ្លាំង ដោយថ្មីៗនេះនៅទីក្រុង York រដ្ឋ Pennsylvania បុរសម្នាក់បានវាយអ្នកស្រុកដែលកំពុងចុះឈ្មោះក្នុងយុទ្ធនាការសេតវិមានរបស់អនុប្រធានាធិបតី លោកស្រី Kamala Harris។

នៅភាគខាងជើងនៃរដ្ឋ Michigan ជនដៃដល់ម្នាក់ដែលខឹងសម្បារនឹងលោក Donald Trump បានបើករថយន្តបំបុកហ្វូងមនុស្ស និងធ្វើឱ្យមនុស្សម្នាក់រងរបួស។

ការវាយប្រហារថ្មីៗទាំងនេះស្ថិតក្នុងចំណោមយ៉ាងហោចណាស់ ៣០០ករណី នៃហិង្សានយោបាយ ចាប់តាំងពីអ្នកគាំទ្ររបស់លោក Trump បានសម្រុកចូលវិមានកាពីតូល របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១មក រួមទាំងឧប្បត្តិហេតុយ៉ាងហោចណាស់ ៥១ករណី ក្នុងឆ្នាំនេះ។ ដោយនៅប្រហែលពីរសប្តាហ៍ទៀតប៉ុណ្ណោះមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៥ ខែវិច្ឆិកា ករណីទាំងនេះគឺជាផ្នែកមួយនៃការកើនឡើងដ៏ធំបំផុត និងជានិរន្តរភាពនៃអំពើហិង្សានយោបាយរបស់សហរដ្ឋអាមេរិក ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។

អំពើហិង្សាមួយចំនួនត្រូវបានរាយការណ៍យ៉ាងទូលំទូលាយ ជាពិសេសការប៉ុនប៉ងធ្វើឃាតលើលោក Trump ដែលជាបេក្ខភាពបក្សសាធារណរដ្ឋ។ ឧប្បត្តិហេតុធំៗផ្សេងទៀតរួមមានការបាញ់ប្រហារចំនួន ៣លើកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅឯការិយាល័យយុទ្ធនាការបក្សប្រជាធិបតេយ្យសម្រាប់លោកស្រី Harris ក្នុងរដ្ឋ Arizona។

ល្បឿននៃករណីបែបនេះនៅតែកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០១៦មក អំឡុងពេលវេលានៃការឈរឈ្មោះជាប្រធានាធិបតីលើកដំបូងរបស់លោក Trump។ ក្រុមអ្នកជំនាញខាងនយោបាយជ្រុលនិយមព្រមានថា បរិយាកាសដ៏តានតឹងជុំវិញការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤នេះ បានបង្កើតឱ្យមានស្ថានភាពប្រែប្រួលកាន់តែវឹកវរយ៉ាងខ្លាំង៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm