លោកស្រី Harris និងលោក Trump សម្រុកធ្វើយុទ្ធនាការ ពីរសប្ដាហ៍មុនថ្ងៃបោះឆ្នោត

2024/10/22 05:44:20 pm        85

បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris និងគូប្រជែងមកពីគណបក្សសាធារណរដ្ឋគឺលោក Donald Trump បានបង្កើនល្បឿនយុទ្ធនាការរបស់ខ្លួនកាលពីថ្ងៃចន្ទ (២១ តុលា) ដោយការបន្តវាយប្រហារគ្នាទៅមក ខណៈភាគីទាំងពីរព្យាយាមយកឈ្នះចិត្តអ្នកបោះឆ្នោត រយៈពេលពីរសប្តាហ៍ប៉ុណ្ណោះមុនថ្ងៃបោះឆ្នោត ០៥ វិច្ឆិកា។

លោកស្រី Harris ដែលធ្វើយុទ្ធនាការជាមួយអតីតសមាជិកសភាបក្សសាធារណរដ្ឋម្នាក់ បានព្យាយាមបញ្ចុះបញ្ចូលស្ត្រីនៅក្នុងរដ្ឋប្រទាញប្រទង់ភាគខាងលិចចំនួនបីថា អតីតប្រធានាធិបតី លោក Trump គឺជាការគំរាមកំហែងដល់សិទ្ធិរំលូតកូន សន្តិសុខជាតិ និងលទ្ធិប្រជាធិបតេយ្យ។

ខណៈការបោះឆ្នោតខិតកាន់តែជិត លោកស្រី Harris ដែលទើបមានវ័យ ៦០ឆ្នាំ បានផ្ដោតការវាយប្រហារលើកាយសម្បទារបស់លោក Trump ថាមិនស័ក្ដិសមនឹងតំណែង ដោយហៅលោកថា “រញីរញ័រ” និងរិះគន់ពីអាកប្បកិរិយាមិនសមរម្យ។ លោក Trump វ័យ ៧៨ឆ្នាំ ជារឿយៗច្រានចោលការយល់ឃើញណាមួយដែលថាលោកជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ ដោយលើកហេតុផលថា ពួកប្រជាធិបតេយ្យទេដែលជាការគំរាមកំហែងពិតប្រាកដដោយសារតែការស៊ើបអង្កេតព្រហ្មទណ្ឌប្រឆាំងនឹងលោក។

ក្នុងពេលដែលលោកស្រី Harris រិះគន់ថាលោក Trump មិនស័ក្តិសមសម្រាប់តំណែងប្រធានាធិបតី លោក Trump កំពុងចោទសួរពីសមត្ថភាពរបស់រដ្ឋបាលលោក Joe Biden បច្ចុប្បន្ន។ ជាមួយនឹងការស្ទង់មតិបង្ហាញការប្រជែងយ៉ាងប្រកៀកប្រកិត បេក្ខជនទាំងពីរកំពុងបង្កើនល្បឿន និងកាលវិភាគយុទ្ធនាការ ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃអ្នកបោះឆ្នោតក្នុងរដ្ឋប្រទាញប្រទង់ដែលអាចកំណត់អ្នកឈ្នះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm