រដ្ឋបាលខេត្តកំពង់ឆ្នាំង ធ្វើតេស្តទឹកនោមរកសារធាតុញៀនលើមន្ត្រីរាជការ កងកម្លាំងទាំងអស់ចំណុះឲ្យសាលាខេត្តជិត ២០០នាក់

2024/10/22 06:14:58 pm        259

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បានរៀប​ចំ​ធ្វើ​តេស្ត​ទឹក​នោម រកសារធាតុញៀនទៅលើក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយក​រង​រដ្ឋបាល​សាលា​ខេត្ត និងទីចាត់ការ អង្គភាព ចំណុះឲ្យសាលាខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការ មន្ត្រី​កិច្ច​សន្យា មន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យ ដែលបម្រើការងារ​នៅ​ក្នុង​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ប្រមាណជិត ២០០នាក់ ក្រោមវត្តមានរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។ ការ​ធ្វើតេស្តទឹកនោមរកសារធាតុញៀននេះមិនត្រឹមតែធ្វើទៅលើមន្ត្រីរាជការ កងកម្លាំ​ង​ក្នុង​ខេត្ត​ទាំង​អស់​ទេ ត្រូវធ្វើដល់ក្មេងទំនើងតាមភូមិទៀតផង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ដោយ​អនុវត្ត​តាម​បទ​បញ្ជារ​បស់​រា​ជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុស​ច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បាន​សហការ​ជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត រៀប​ចំ​ធ្វើតេស្តដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួម​ចំណែក​ធានា​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលជាអាទិភាពនយោបាយ របស់​រាជ​រដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ នៅ​ក្នុង​ស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត។ រាជរដ្ឋាភិបាលបានការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ ក្នុង​ការ​រ​ក​សារ​ធាតុញៀនទៅលើមន្ត្រីរាជការនៅក្នុងរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុង ស្រុក ឃុំ ភូមិ និង​មន្ទីរ​អង្គភាពជុំវិញខេត្តផងដែរ។ ដូច្នេះយើងនឹងបន្ត បើកយុទ្ធនាការ​ធ្វើតេ​ស្ត​រក​សារ​ធាតុ​ញៀន​ទៅលើ​​មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សមាជិកភូមិ គ្រូ​បង្រៀន ក្រុមគ្រូពេទ្យ និងឈានទៅដល់ការធ្វើតេស្តក្មេងទំនើងទៀតផង។

យុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនេះ ធ្វើ​ឡើង​តាម​បទ​បញ្ជារបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយ​មន្ត្រី​រាជ​ការ​ត្រូវ​ធ្វើ​ជា​គំរូ​សម្រាប់​ប្រជាពលរដ្ឋ។ តែក្នុងករណីរកឃើញមន្ត្រីជាប់ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន នោះ​នឹង​ត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងឡើយ។ ការធ្វើ​តេស្ត​រក​ធាតុ​ញៀន​លើ​មន្ត្រីរាជការនៃអង្គភាពសាលាខេត្តនេះ ដើម្បីចូលរួម​ចំណែក​ធានា​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​យុទ្ធ​នាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលជាអាទិភាព​នយោបាយ​ដ៏​សំខាន់​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​រាជ​ការ​ស៊ីវិល​៕ កាំង ហុងវាស្នា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm