លោក Trump និយាយថា ជម្រើសក្នុងការបោះឆ្នោត គឺរវាងអ្នកអសមត្ថភាព និងអ្នកបង្កើតភាពអស្ចារ្យ

2024/10/22 11:46:35 am        84

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋសម្រាប់ឆ្នាំ២០២៤ លោក Donald Trump បានប្រមូលផ្តុំការជួបជុំមួយនៅទីលានសង្វៀន Williams Arena នៅឯអគារ Minges Coliseum កាលពីថ្ងៃចន្ទ ទី២១ ខែតុលា ដោយមានអ្នកចូលរួមគាំទ្រយ៉ាងច្រើន។ លោក Trump ដែលគេស្គាល់សម្រាប់វោហាសាស្ត្ររបស់លោក ដែលបានផ្តោតលើសុន្ទរកថា លើការបោះឆ្នោត នាពេលខាងមុខ មាន វិបត្តិព្រំដែន និងរដ្ឋបាលបច្ចុប្បន្ន។

លោក Trump និយាយថា ការបោះឆ្នោតនេះគឺជាជម្រើសមួយរវាងថាតើ យើងនឹងជ្រើរើសយកអ្នកអសមត្ថភាព និងឆោតល្ងង់ រយៈពេលបួនឆ្នាំទៀតដែរទេ ព្រមទាំងភាពបរាជ័យនិងមហន្តរាយ ឬថាតើយើងនឹងចាប់ផ្តើមឆ្នាំដ៏អស្ចារ្យបំផុតរយៈពេលបួនឆ្នាំ ក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង ឬយ៉ាងណា។

លោកបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខតាមព្រំដែន និងបានរិះគន់រដ្ឋបាលបច្ចុប្បន្នដែលអនុញ្ញាតឲ្យមានអន្តោប្រវេសន៍ ដែលពុំបានត្រួតពិនិត្យ។

លោក Trump ស្ថិតក្នុងការប្រកួតប្រជែងយ៉ាងប្រកៀកប្រកិតជាមួយអនុប្រធានាធិបតី គណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris នៅមុនការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ។ ការការបោះឆ្នោតស្ទង់មតិបង្ហាញថា អន្តោប្រវេសន៍ខុសច្បាប់គឺជាក្តីបារម្ភរបស់អ្នកបោះឆ្នោត ហើយលោក Trump ត្រូវបានមើលឃើញដោយអ្នកបោះឆ្នោតភាគច្រើនថា ជាអ្នកដែលអាចដោះស្រាយបញ្ហានេះបានល្អបំផុត។

ដោយចោទប្រកាន់រដ្ឋបាលបច្ចុប្បន្នថា អសមត្ថភាព លោក Trump បាននិយាយថា លោក Biden បានដាក់មនុស្សដែលពុំឆ្លាតវៃ ឱ្យទទួលខុសត្រូវលើបញ្ហាព្រំដែនរបស់យើង ជាអ្នកដែលបាននិយាយថា នៅរក្សាព្រំដែនទាំងនោះឱ្យនៅបើកចំហ ដោយអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាចូលមក។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ជនអន្តោប្រវេសន៍ប្រហែល៧លាននាក់ ត្រូវបានចាប់ខ្លួនខណៈឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់ក្នុងអំឡុងពេលរដ្ឋបាលរបស់លោក Biden ជាចំនួនកំណត់ត្រាខ្ពស់ដែលបានជំរុញឱ្យមានការរិះគន់លើលោកស្រី Harris និង លោក Biden ពីសំណាក់លោក Trump និងសមាជិកគណបក្សសាធារណរដ្ឋ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am