អាជ្ញាធរខណ្ឌទួលគោកនឹងចាត់វិធានការរដ្ឋបាលចំពោះអ្នកយករថយន្តចតលើចិញ្ជើមផ្លូវ ជាប់របងសាលាវិទ្យល័យសន្ធម៉ុក

2024/10/22 07:13:53 pm        291

អាជ្ញាធរខណ្ឌទួលគោកនឹងចាត់វិធានការរដ្ឋបាលចំពោះអ្នកយករថយន្តចតលើចិញ្ជើមផ្លូវ ជាប់​របង​​សាលាវិទ្យល័យសន្ធម៉ុក លើផ្លូវកម្ពុជាក្រោម ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងសិស្សានុសិស្ស ដូច​ជាពលរដ្ឋគ្មានផ្លូវដើរថ្មើរជើង។

លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោកទទួលបន្ទុកសន្តិសុខសណ្ដាប់ធ្នាប់ អនាម័យ​សាធារណៈ​បានឲ្យដឹងថា ទីតាំងនេះកម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បាន​ចុះណែនាំ​អប់​រំ​ជា​ច្រើនលើកច្រើនលើកច្រើនសារមកហើយ មិនអនុញ្ញាតឲ្យយករថយន្តមកចតទុកចោល លើផ្លូ​វ​បែប​នេះទេ​។ លោកអភិបាលរងបានបញ្ជាក់ថាលោក និងចាត់វិធាន​ការ​រដ្ឋបាល​ចំពោះ​រថយន្ត​ទាំងនេះ​។

ប្រជាពលរដ្ឋរស់នៅតំបន់នោះបានលើកឡើងថា ចំពោះការចតរថយន្តនេះដែរ គឺតែងតែ​មាន​ការ​ចត​ជា​ប្រចាំ​ថ្ងៃតែម្តង ដោយភាគច្រើនជាពលរដ្ឋរស់នៅនិងបើកហាងតែម្តង ចតរថយន្តចាប់​តាំង​ពី​ព្រឹករហូតដល់ល្ងាច ធ្វើអោយបាត់បង់សោភ័ណភាព រាជធានីភ្នំពេញ និងពិបាក​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ថ្មើរ​ជើង ។

គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កន្កងទៅ​កម្លាំ​ង​ខណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួល​គោក បានចុះរៀបចំ សណ្តាប់ធ្នាប់ចុះរៀបចំសណ្តាប់ធ្នាប់ របងសាលា​វិទ្យាល័យ​សន្ធរ​ម៉ុក កំណាត់ផ្លូវកម្ពុជាក្រោម ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ពីព្រោះក្លាយ​ទៅ​ជាចំណត​រថយន្តយ៉ាងអនាធិបតេយ្យ ធ្វើអោយបាត់បង់សណ្ដាប់ធ្នាប់ ពលរដ្ឋក៏ដូចជា​សិស្សា​នុសិស្ស​គ្មាន​ផ្លូ​វ​ដើរថ្មើរជើង ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ក្រុមអ្នកចតរថយន្ត យករថយន្ត​មក​ចត​ពេញ​ផ្លូវ​ដដែល៕ អត្ថបទ៖ កុម្ភះ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm